​​អ្នក​ប្រើ​បណ្តាញ​សង្គម Twitter ឈ្មោះ Kaydi-K នៅ Long Island, Bahamas នៅ​ថ្ងៃទី​៨ ខែកញ្ញា បាន​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ​មួយ ខណៈពេល​នាង​ដើរ​តាម​តំបន់​សមុទ្រ -​ទីកន្លែង​មុននេះ មានទឹក​ពេញ តែ​ឥឡូវ​ស្ងួត​ចែស មានតែ​ងាវ​ជាច្រើន​កំពុង «​សំដិល​ខ្លួន​» ហាលថ្ងៃ​ប៉ុណ្ណោះ ។ នាង​សរសេរ​អម​ឃ្លី​ប​នោះ​ថាៈ «​ខ្ញុំ​ពិតជា​ពុំ​អាច​ជឿថា ពេលនេះ​នៅទីនេះ​….​វា​ជា Long Island Bahamas ហើយ​ទឹកសមុទ្រ​ទៅណា​បាត់អស់​!!! អ្វីៗ​ព្រោះតែ​ព្យុះ Irma» -​នេះ​បើតាម Washington Post ។​



​ខ្លះទៀត ក៏បាន​បង្ហាញ​រូបភាព​ឲ្យ​ឃើញ​តំបន់​សមុទ្រ​ដទៃ ស្រាប់តែ​ស្រក​ទឹក​អស់​, ទម្រាំ ២៤ ម៉ោង ក្រោយ ទើប​មានទឹក​ឡើងវិញ ។​

​ក្រោយ​កំពូល​ព្យុះ​វាយប្រហារ Bahamas ថ្ងៃទី​៨ ខែកញ្ញា បង្ហាញថា វា​ពិតជា​ខ្លាំងណាស់ ដល់​ថ្នាក់​ធ្វើ​ឲ្យ​សណ្ឋាន​សមុទ្រ​នៅ Long Island ។ ប៉ុន្តែ អ្នកជំនាញ​ប្រាប់ថា វា​នឹង​វិល​ត្រឡប់មក​ស្ថានភាព​ដើម​វិញ ។​

​អ្នកជំនាញការ​ក៏បាន​ពន្យល់ថាៈ បាតុភូត​ខាងលើ​បណ្តាលមកពី​សម្ពាធ​នៅ​ស្នូល​ព្យុះ​វា​ទាប​ណាស់ ហើយ​ព្យុះ Irma វា​ខ្លាំង​ដល់​ថ្នាក់​ស្រូបយក​បរិមាណ​ទឹក​ដ៏​ច្រើន​ពី​សមុទ្រ​ចូលមក «​ស្នូល​ព្យុះ​» ។​

​អ្នក​ប្រើ​បណ្តាញ Twitter ខ្លះទៀត សម្តែង​ការបារម្ភ​ថា សម្រក​ទឹក​លឿន​បែបនេះ អាច​នាំមក​ឲ្យ​រលក​យក្ស​ស៊ូណាមិ​? ។ តែ​អ្នកជំនាញការ​ប្រាប់ថា ពុំមាន​ករណីបែបនេះ​ទេ គ្រាន់តែ​ទឹក​ហូរ​ចូល «​បង្គ្រប់​» វា​យឺត ៕​