​ជំនួស​ឲ្យ​ការចំណាយ​ប្រាក់​ទិញ​ក្រែ​ព្យាបាល​មុន​ថ្លៃៗ នោះ​អ្នក​គ្រាន់​តែមាន​ថ្នាំ​ដាក់​ភ្នែក​១​បំពង់ ក៏​អាច​បំបាត់​មុន​បាន​យ៉ាង​ប្រសិទ្ធភាព ។​

​ថ្នាំ​ដាក់​ភ្នែកមាន​ផ្ទុក tetrahydrozoline hydrochloride, ជួយ​កម្ចាត់​ស្នាម​ហើម​ក្រហម​របស់​មុន​សាច់ ។ វា​ក៏មាន​លក្ខណៈ​ប្រឆាំង​បាក់តេរី​, ប្រឆាំង​រលាក​យ៉ាងខ្ពស់ ហេតុនេះ ប្រសិន​អនុវត្ត​ក្នុង​រយៈពេល​១​ខ្លី នឹងធ្វើ​ឲ្យ​ស្បែក​ប្រែជា​តឹង​ភ្លឺ​, បាត់​មុន​អស់​ដោយ​មិនកើត​ជាថ្មី ។​

​រ​បៀ​អនុវត្ត​៖
​ដំបូងបង្អស់ អ្នក​ត្រូវ​សម្អាត​ស្បែ​កមុខ​ឲ្យ​ស្អាត ។ បន្ទាប់មក យក​សំឡី​ត្បារ​ត្រចៀក​មក​ជ្រលក់​ទឹក​ថ្នាំ​ដាល់​ភ្នែក រួច​លាប​ចុចៗ​ត្រង់​ស្បែ​កមាន​មុន ។ ធ្វើ​របៀបនេះ​ប្រមាណ ៥ នាទី ដើម្បី​ឲ្យ​ជ្រាបចូល​ជ្រៅ​ខាងក្នុង ។ ទុកចោល​១​យប់ រួច​លាង​សំអាត​ចេញ​នៅពេល​ព្រឹក ។ ដើម្បី​ជួយ​ភ្ជិត​រន្ធ​ញើស អ្នក​គួរ​យក​ទឹកកក​មក​ត្រដុស​ស្រាលៗ​លើ​ស្បែ​កមុខ​បន្ថែម ។​

​ចំណុច​គួរ​យកចិត្តទុកដាក់​១​គឺ​អ្នក​គួរ​លាប​តែ​លើ​កន្លែង​កើតមុន មិនត្រូវ​លាប​ពេញ​ផ្ទៃមុខ ព្រោះ​អាច​បង្ក​ប្រតិកម្ម​ស្បែក ហើយក៏​មិនត្រូវ​អនុវត្ត​វិធី​នេះ​ជាប្រចាំ​ពេក​, ល្អ​បំផុត គឺ​ប្រមាណ ៣ ទៅ ៤ ដង ក្នុង​១​សប្តាហ៍ មុនពេល​គេង និង​អូសបន្លាយ​ប្រមាណ ២ សប្តាហ៍ ៕​

Loading...