​កាលពី​ខែកុម្ភៈ​កន្លងទៅ ក្មេងស្រី Victoria អាយុ ៣ ឆ្នាំ នៅ​រដ្ឋ Arizona អាមេរិក ស្រាប់តែ​បាត់ស្រមោល​រក​ពុំ​ឃើញ​មួយ​រំពេច ជាហេតុ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង ។ មនុស្ស​មួយ​គ្រួសារ​ខំ​ដើររក តែ​ពុំ​ឃើញ ក៏​ប្រញាប់​រាយការណ៍​ឲ្យ​ប៉ូលីស ។​

​កង​សង្គ្រោះ​ក៏បាន​បញ្ជូនមក​ដល់ទី​នេះ​ភ្លាម ហើយ​ចាប់ផ្តើម​ប្រតិបត្តិ​ការរុករក ។ ពេលនោះ Bensch ដែលជា​ឪពុក​ក្មេងស្រី​ដឹងថា ឆ្កែ​ចិញ្ចឹម​របស់ខ្លួន ក៏​បាត់ស្រមោល​ដែរ ។​

​កាន់តែ​យប់​ទៅៗ ធាតុអាកាស​កាន់តែ​ត្រជាក់ ពិសេស​អំឡុង​ខែកុម្ភៈ ជា​វេលា​ដ៏​ត្រជាក់​អាច​បង្កក​បាន​អ្វីៗ​…. ។ ហេតុនេះ ក្រុម​សង្គ្រោះ​ក៏ដូចជា​គ្រួសារ​ពិតជា​យល់ថា ពេលវេលា​រំលង​អា​ធ្រា​តទៅ​កាន់តែ​យូរ នោះ​ឱកាស​នៅមាន​ជីវិត​របស់​កូនស្រី​កាន់តែ​….​លិចទៅ ។​

​ដោយសារ​កម្រាស់​ព្រិល ហើយ​មេឃង​ងិ​ត​ស្លុប​ផង​នោះ ពួកគេ​បាន​ចំណាយពេល​រុករក ១០ ម៉ោង រហូត​ភ្លឺ​តែ​ពុំ​ឃើញ​អ្វី​សោះ ។​

​គ្រាន់តែ​ព្រះអាទិត្យ​រះ​ភ្លាម កង​សង្គ្រោះ​ដោយ​ឧទ្ធម្ភាគចក្រ​បានមក​ដល់ ហើយ​ក៏បាន​រកឃើញ​នាង​តូច​ភ្លាម​ដែរ ។ វា​ស្ថិតនៅ​ជ្រលង​ភ្នំ​តូច​មួយ ចម្ងាយ​ពី​ផ្ទះ​ប្រមាណ ១​គីឡូម៉ែត្រ ។ ហើយ​គេ​ឃើញ Blue -​ឈ្មោះ​របស់​សុនខ​ចិញ្ចឹម​កំពុង​ឱប​នាង​តូច Vitoria ជាប់ ។​

​ពេល​រត់​លេង​រួច​វង្វេង នាង​តូច​មានតែ​អាវ​រងារ និង​ស្រោមជើង​១​គូ​ប៉ុណ្ណោះ ។ ១៥ ម៉ោង ក្នុង​រាត្រី​ដ៏​សែន​ត្រជាក់​នោះ បើ​កុំ​មាន Blue ម្លេះ​សម​…. ។​

Jeff New num ព្រឹន្ទបាលទោ​ប៉ូលីស​ម្នាក់​ប្រាប់ថាៈ «​សុនខ​នោះបាន​ស្ថិត​នៅជាប់ ហើយ​ផ្តល់​កម្តៅ​ឲ្យ​នាង​តូច ហើយ​នេះ​ជា​មូល​ហេតុដែល​នាង​តូច​អាចមាន​ជីវិត​ពុំគួរ​ឲ្យ​ជឿ​» ។ ។​

​ពេល​ចូលទៅ​កៀក Victoria គេ​ពិតជា​បារម្ភ​ថា សុនខ​នេះ​នឹង​វាយលុក​ពួកគេ ស្មាន​ពុំ​ដល់​ថា Blue ហាក់ដូចជា​យល់ថា ពួកគេ​មកជួយ ហេតុនេះ វា​បាន​សម្តែង​ការរីករាយ ទោះបី​មុន​នោះ​វា​ហាក់​ប្រយ័ត្ន​បន្តិច​ក៏ដោយ ។​

​ភ្នាក់ងារ​សង្គ្រោះ​តាម​ឧទ្ធម្ភាគចក្រ​ប្រាប់ថា ពេល​បី​នាង​តូច​ឡើង​យន្តហោះ នោះ Blue វា​រត់​ក្រឡឹង​យ៉ាង​សប្បាយ និង​មិន​ភ្លេច​ស្ទុះ​ឡើង​យន្តហោះ​ភ្លាម ក្រោយពេល​នាង​តូច​……​ម្ចាស់​វា​ស្ថិតនៅលើ​នោះដែរ​! ។​

​បុ​រ​ជា​ឪពុក​ពោលថាៈ « Blue ជា​អ្នកមានគុណ​ចំពោះ​គ្រួសារ​ខ្ញុំ​!!» ៕​

Loading...