​វា​ជា​រឿង​ពិត​របស់​ឪពុក​ម្នាក់​ធ្វើការ​ជា​បុគ្គលិក​អនាម័យ ឈ្មោះ Hou Yanwei រស់នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន ។ ៧ ឆ្នាំ ហើយ ដែល​គាត់​បរិភោគ​តែ​មី និង នំ​ប៉ាវ ដើម្បី​សន្សំ​លុយ​ទុក​ឲ្យ​កូនស្រី​សម្រេច​សុ​បិ​ន្ត​ក្លាយជា​…​កីឡាការិនី​កាយសម្ព័ន្ធ ។​

​គាត់​មាន​អាយុ ៤៩ ឆ្នាំ​ហើយៗ ក៏បាន​លែងលះ​ជាមួយ​ភរិយា​មុននេះ​ប៉ុន្មាន​ឆ្នាំ ដោយ​គ្រាន់​សុំ​រ៉ាប់រង​ចិញ្ចឹម​បីបាច់​កូនស្រី​តែ​ម្នាក់​គត់​ឈ្មោះ Xin Xin ឆ្នាំនេះ​អាយុ​១១​ឆ្នាំ ។​

​តាំងពី​អាយុ​៤​ឆ្នាំ ម្លេះ Xin Xin ប៉ងប្រាថ្នា​ចង់​ក្លាយជា​ជម្រើសជាតិ​ផ្នែក​កីឡា​កាយសម្ព័ន្ធ ។ បំណងប្រាថ្នា​របស់​កូនស្រី​ពិតជា​សម្ពាធ​ធ្ងន់ធ្ងរ​លើ «​ហោ​បៅ​» របស់​ឪពុក ។ គាត់​មាន​ប្រាក់ខែ​តែ ២០០០ យន់ (​ប្រមាណ​ជិត ៤០០ ដុល្លារ ប៉ុណ្ណោះ​) ខណៈពេល​ថ្លៃ​រៀន​ត្រូវ​ចំណាយ​ដល់ ១៧.០០០ យន់ សម្រាប់​១​វគ្គ ។​

​ទឹកចិត្ត​ឪពុក​ណា​ពុំ​ឈឺចាប់ គ្រា​ពុំ​អាច​សម្រេច​បំណងប្រាថ្នា​ដ៏ «​ល្អ​» របស់​កូន​? លោក​ប្រាប់​ខ្លួនឯង​ថា ត្រូវតែ​ខំប្រឹង​ធ្វើ​ឲ្យ​បាន ។​

៧ ឆ្នាំ កន្លងមក គាត់​រក​គ្រប់​វិធី ដើម្បី​សន្សំ​លុយ​ពី​១​កាក់​១​សេន ហើយ​បរិភោគ​តែ​របស់​ថោកៗ​គឺ មី និង​នំ​ប៉ាវ ប៉ុណ្ណោះ ។ កម្រ​ណាស់ ដែល​លោក​ហ៊ាន​បរិភោគ​បាយ​នោះ តែ​ពុំ​ឲ្យ​លើសពី «​កំណត់​» ១០ យន់ ទេ​ក្នុង​១​ពេល ។​

​កូនស្រី​បាន​ចង់​មើល​ព្រះ​១​អង្គ​នៅ​វត្ត​ល្បី​មួយ ។ ពេលទៅដល់ លោក Hou ភ្ញាក់​ព្រើត ព្រោះ​ថ្លៃ​ចូល​១​សន្លឹក ៨០ យន់ ឯណោះ ។ កូនស្រី​សំណព្វ​ហាក់ដូចជា​យល់ចិត្ត​ឪពុក​បាន​ពោលថាៈ មិន​អី​ទេ​ពុក​! កូន​បាន​សម្លឹង​ឃើញ​ព្រះអង្គ​នេះហើយ​! ។ គាត់​ស្រក់​ទឹកភ្នែក ព្រោះ​អាណិតកូន​ខ្លោចចិត្ត​! ។​

​ដោយ​ការប្រឹងប្រែង​របស់​ឪពុក ក្មេងស្រី Xin Xin បាន​ប្រឹង​ហាត់​ដោយ​ព្យាយាម​អំណត់ ។​

​គាត់​តែង​លាក់​អ្នកធ្វើការ​ជាមួយ ពេល​គេ​ឆ្ងល់​ឃើញ​ពេលខ្លះ ធាតុអាកាស​ត្រជាក់ តែ​លោក​ពុំ​ហ៊ាន​ទិញ​តែ​ក្តៅ​…..​ផឹក​ទេ ។​

​លទ្ធផល​នៃ​ពលី​កម្ម​ដ៏​ធំធេង​របស់លោក Hou មកទល់ពេលនេះ គឺ​កូនស្រី​បានទទួល​មេដាយ​ដំបូង​ក្នុង​ការប្រកួត ។​

​តើ​មាន​អ្វី​រីករាយ​ជាង​នេះ ចំពោះ​ជីវិត​របស់​បុរស​ជា​ឪពុក​!?​

Loading...