​ក្រោយពី​តារាចម្រៀង​ជើងចាស់​លោក ណ​យ វ៉ាន់ណេត បាន​ជួបនឹង​គ្រោះថ្នាក់​ចរាច​ណ៍ និង​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ សុរិន្ទ (​ថៃ​) ស្រាប់​តែមាន​ប្លុក​មួយ​បាន​ចុះផ្សាយ​នូវ​ដំណឹង​អ​កុស​ល្យ​ដ៏​អាក្រក់ ប្រមាថ​ជីវិត​របស់គាត់​ថា «​បានទទួល​មរណៈភាព ក្រោយពេល​បញ្ចូនទៅ​ដល់​ប្រទេស​ថៃ​។​

​ដំណឹង​មិន​ពិត​នេះ បានធ្វើ​ឲ្យ​​មហាជន​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ដែល​ប្លុក​មួយ​នេះ ហ៊ានធ្វើ​ព័ត៌មាន​បំភ្លៃ​ការពិត ប្រមាថ​ជីវិត​អ្នកដទៃ​បែបនេះ ហើយ​អ្វីដែល​ហួសចិត្ត​នោះ គឺប្លុក​នេះ​បានដាក់​រូប​មុខ (feature) ដោយ​កាត់ត​រូបលោក ណ​យ វ៉ាន់ណេត ជាមួយ​រូបថត​យុវតី​​សិស្សសាលា​ដែល​ទើប​ចង​.​ក​សម្លាប់ខ្លួន​នាពេល​ថ្មីៗ​នេះ ។​

​ទោះយ៉ាងណា តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក ណ​យ វ៉ាន់ណេត សរសេរ​ជម្រាប​ប្រាប់​អ្នកគាំទ្រ​ទាំង​ក្នុង និង​ក្រៅប្រទេស​ថាៈ «​សូម​ជុំរាបជូន​ពុក​ម៉ែ​បងប្អូន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ថា​ខ្ញុំ​មិនបាន​ស្លាប់​ដូច​ពាក្យ​គេ​ថា​នោះទេ​សូម​អគុណ 12 ,9 ,2017» ។​

​សូម​រម្លឹកថាៈ លោក​ណូយ វ៉ាន់ណេត ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​រាត្រី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ធំ ដែល​មក​បុក​ឡាន​របស់គាត់​ពេញទំហឹង​នោះ ស្លាប់​ម្នាក់ និង​រងរបួស​ម្នាក់ នៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​១៥១ ជិត​ស្រែអំបិល ផ្លូវជាតិ​លេខ​៤ ។ ហើយ​ដោយសារតែ​ស្ថានភាព​របួស​របស់លោក​ធ្វើទុក្ខ​ខ្លាំង​ត្រង់​ផ្នែក​ក្បាល ទើប​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ ក្រុមគ្រួសារ​លោក​ក៏​សម្រេច​ប​ញ្ចូ​ន​រូបលោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ សុរិន្ទ ក្នុងប្រទេស​ថៃ ៕​

Loading...