​នារី​ជនជាតិ​ចិន​ម្នាក់​មាន​ឈ្មោះថា Xiang Liping ដែល​បាន​បាត់​បង់ដៃ​ទាំងពីរ នៅ​អាយុ ៤ ឆ្នាំ ឥឡូវនេះ នាង​បាន​ក្លាយជា​មាតា​គេ​ហើយ និង​ព្រមទាំង​រស់នៅ​ជាមួយ​ជីវិត​សុទិដ្ឋិនិយម ។​ Xiang មកពី​ខេត្ត Hunan ភាគ​កណ្តាល​នៃ​ប្រទេស​ចិន ។ នាង​បាន​បាត់​បង់ដៃ​ទាំងពីរ ដោយសារ​ជួប​ហេតុការណ៍​ត្រូវ​ឆក់​ខ្សែភ្លើង ។​

​បន្ទុក​សេដ្ឋកិច្ច​ដ៏​ធំ​បាន​កើតឡើង​ជាមួយនឹង​គ្រោះមហន្តរាយ ដែល​ធ្វើ​ឪពុកម្តាយ​របស់ Xiang ត្រូវ​ចាក​ចេញពី​ភូមិកំណើត​ទៅរក​ការងារ​ធ្វើ​នៅ​ទីក្រុង ។ ដោយ​ពុំ​មានការ​មើលថែ​ពី​ឪពុកម្តាយ​ដិតដល់​, Xiang បាន​រៀន​មើលថែ​ខ្លួនឯង ។ នាង​ចាប់​ផ្តើមធ្វើ​អ្វីៗ​ជាមួយ​ជើង សូម្បីតែ​ដេរ​សំពត់ និង​ប៉ាក់ ។​

​លើសពីនេះ​ទៀត​នោះ នាង​ក៏​អាចជួយ​យាយ​តា​របស់​នាង​ដែល​រស់នៅ​ជាមួយៗ​ការងារ​ប្រចាំថ្ងៃ​តាម​ដែល​នាង​អាចធ្វើ​ទៅបាន ។ នាង​សឹងតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដូច​មនុស្ស​ធម្មតា​ធ្វើ​ដែរ តាមរយៈ​ជើង​ជំនួយ​ដៃ​ដែល​កាត់ចោល ។​

​ដោយសារតែ​ភាព​ពិការ​របស់​នាង ជាហេតុ​ធ្វើ​ឲ្យ​នាង​ពុំ​អាច​ចូលរៀន​បាន​ដូច​កូន​អ្ន​កដទ ។ ប៉ុន្តែ នាង​អាច​ស្គាល់​តួអក្សរ​ចិន​បាន​ច្រើនជាង​បងប្រុស​របស់រប​ស់នា​ង ចាប់តាំងពី​នាង​រៀន​នៅ​ខាងក្រៅ​សាលា បន្ទាប់ពី​បងប្រុស​ត្រូវ​បញ្ជូនទៅ​សាលា​, នេះ​បើ​ជីដូន​របស់​នាង​ប្រាប់​ឲ្យ​ដឹង ។​ ​នៅក្នុង​ឆ្នាំ​២០១៣ Xinag បាន​ទៅ Gunagdong ទីកន្លែង​ដែល​ឪពុកម្តាយ​របស់​នាង​កំពុងធ្វើការ ហើយ​បាន​ជួប​គ្រួសារ​របស់​នាង ។​

​ក្រៅពី​ជួយ​ធ្វើ​កិច្ចការងារ​ផ្ទះ​ឲ្យ​ម្តាយ នៅពេល​ទំនេរ Xiang តែង​ទៅកាន់​ហាង​អ៊ី​ន​ធើ​ត -​ទីកន្លែង​ដែល​នាង​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ Zheng Chuangrong មកពី​តំបន់​ស្វយ័ត​ក្វាង​ស៊ី​ចុង ។ ពួកគេ​ក្រោយមក ក៏បាន​រៀបការ និង​ទទួលបាន​ចំណងអាពាហ៍ពិពាហ៍​កូនស្រី​ម្នាក់ នៅ​ឆ្នាំនេះ ។​

​សព្វថ្ងៃនេះ Xiang រួមជាមួយ​ប្តី និង​កូនតូច ក៏ដូចជា​ឪពុកម្តាយ​របស់​នាង និង​ក្មួយប្រុស​២​នាក់ បាន​កំពុង​រស់នៅ​ផ្ទះជួល​ដែល​ពួកគេ​ជួល​នៅ Guangdong ។ បច្ចុប្បន្ន ប្តី​របស់​នាង​ពុំមាន​ការងារ​ធ្វើ​ទេ ហើយ​ឪពុក​របស់​នាង ដែល​រកប្រាក់​ចំណូល ៤,០០០ យន់ (​ប្រមាណ ៦០០ ដុល្លារ​) ក្នុង​១​ខែ គឺ​មនុស្ស​ម្នាក់​គត់​ដែល​ផ្គត់ផ្គង់​ជីវភាព​រស់​ប្រចាំថ្ងៃ សម្រាប់​គ្រួសារ​ទាំងមូល​ជាមួយ​ប្រាក់ចំណូល​នេះ ។​

​ទោះយ៉ាងណា នាង​បាន​កំពុងមាន​ជីវិត​រស់នៅ​ប្រកបដោយ​សុទិដ្ឋិនិយម ។ តាម Xiang នោះ​ក្តីសង្ឃឹម​ធំ​បំផុត​របស់​នាង​ឥឡូវនេះ គឺ​ត្រូវមាន​ដៃ​សិប្បនិម្មិត និង​ទទួលបាន​ការងារ​ធ្វើ​មួយ​ដូច​មនុស្ស​ធម្មតា​ដទៃទៀត ៕​

Loading...