កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ ទើបតែបង្អួតគ្រឿងអលង្ការដែលឈុតសឹងតែធ្វើពីមាសសុទ្ធ និង លុយរាប់ម៉ឺនបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនទាន់បាត់ការចាប់អារម្មណ៍ពីមហាជនផង ពេលនេះបងស្រីតារាស្រីរូបនេះ ស្រាប់តែបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃកំពុងតែសាងសងម្ដង ។

បងស្រីតារាសម្ដែងស្រីនិយមបញ្ចេញដើមទ្រូង ដេននី ក្វាន់ បានបង្ហោះរូបថតផ្ទះវីឡាដ៏ធំស្កឹមស្កៃជាច្រើនសន្លឹករបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ បង្កឱ្យអ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាភ្ញាក់ផ្អើលបើកភ្នែកធំៗសម្លឹងមិនដាក់ភ្នែកនោះទេ ។

ក្រៅពីបង្អួតវីឡា បងស្រីតារាសម្ដែង ដេននី ក្វាន់ ក៏បានភ្ជាប់មកជាមួយពាក្យពេចន៍មួយចំនួនថា «ធ្វើរួច90% ជិតបានចូលនៅហើយ ។ ហើយក៏សូមអរគុណអ្នកដែលមើលងាយខ្ញុំ បើគា្មនពួកអ្នកឯងប្រហែលជាខ្ញុំមិនរឹងពឹងដូចថៃ្ងនេះទេ ឈប់បានឈប់ទៅអារឿងនិយាយពីគេហ្នឹងខ្ញុំសួរថាបានអីមក មុននិយាយពីគេមិនគិតខ្លួនឯងទេ ប្រយ័ត្នណាក្មេងដកស្កៅឱ្យ» ៕

អត្ថបទពាក់ព័ន្ធ៖ អ្នកណាមិនញាក់សាច់ បើ ដេននី ក្វាន់ បង្អួតគ្រឿងអលង្ការរាប់តម្លឹង និង លុយទាំងខ្ទាស់ៗយ៉ាងហ្នឹង!

តារាសម្ដែងស្រីនិយមលេងខ្លួនសិចស៊ីបញ្ចេញល្វែងលើស្ទើរទាំងស្រុង ដេននី ក្វាន់ ក្រៅពីការងារសិល្បៈ នាងក៏មានមុខជំនួញផ្ទាល់ខ្លួន ធ្វើឱ្យតារាស្រីរូបនេះរកបានចំណូចមិនតិចនោះទេក្នុងមួយខែៗ ។

ជាក់ស្ដែងនៅមុននេះបន្តិច តារាសម្ដែងសាច់សខ្ចី ដេននី ក្វាន់ បានបង្អួតគ្រឿងអលង្ការរាប់តម្លឹង ក្នុងនោះមានទាំងខ្សែក ចិញ្ចៀន ក្រវិល ខ្សែដៃ ដែលធ្វើឡើងពីមាសសុទ្ធ ។ ជាមួយគ្នានេះ តារាស្រីរូបនេះ នៅបង្ហាញលុយទាំងខ្ទាស់ៗនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន បង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ បើកភ្នែកធំៗសម្លឹងមិនដាក់ភ្នែក ។

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញទ្រព្យសម្បត្តិយ៉ាងហ៊ឺហារនេះ ដេននី ក្វាន់ ក៏បានភ្ជាប់មកជាមួយនូវពាក្យពេចន៍ចង់សម្រេចក្ដីស្រមៃរបស់ខ្លួនថា «ក្តីស្រមៃតូចៗរបស់ខ្ញុំបានដូចបំណងហើយ នៅឡើយតែក្តីស្រម៉ៃធំៗ សង្ឃឹមថានឹងបាននាពេលឆាប់ៗនេះចុះ សំខាន់វាស្ថិតលើការតស៊ូរបស់ខ្ញុំ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ» ៕

Loading...