កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មានព័ត៌មានល្បីកក្រក្រើករាជធានីភ្នំពេញថា មានលោកគ្រូពូកែខាងចាប់សសៃ ព្យាបាលជំងឺគថ្លង់ លើសឈាម ពិការមួយចំហៀងខ្លួនដោយមិនគិតប្រាក់។ ទន្ទឹមនឹងនេាះក៏មានព័ត៌មានថា គាត់ជាគ្រូបោកហើយយកលុយដាក់មេប្រូចរត់បាត់ដំណឹង តែតាមពិតរឿងហេតុមកពីរឿងមិនស្តាប់តាមការប្រាប់របស់គាត់សេាះ។

ករណីលោកគ្រូអាចព្យាបាលជំងឺគថ្លង់ លើសឈាម ស្លាប់មួយចំហៀងខ្លួនដែលល្បិពេញបណ្តាញសង្គមនេះ ត្រូវបាននារីម្នាក់ដែលគេអះអាងថា ជាប្អូនស្រីរបស់លោកគ្រូ សុខខេន (Cher Sokhen) បានបកស្រាយថា លោកគ្រូគាត់មិនរត់ទេ មូលហេតុគឺមកពីអ្នកមកមើលការព្យាបាលមួយចំនួនមិនស្តាប់គាត់គឺរោមច្រើនពេក មិនស្តាប់គាត់ធ្វើឲ្យបរិយាកាសខ្វះអ៊ុស៊ីហ្សែន ធ្វើឲ្យលោកគ្រួពិបាកព្យាបាល បន្ទាប់ពីព្យាបាលអ្នកជំងឺគថ្នង់ បាន៤នាក់ គាត់ក៏ដើរចេញទៅបាត់។

លោគ្រូ សុខខេន

ប្អូនស្រីរបស់លោកគ្រូ សុខខេន បានបញ្ជាក់ថា គាត់ព្យាបាលមិនយកលុយផង ហេតុអ្វីថាគាត់បោក ? តាមពិតគាត់មានបារមីកាន់ ហើយថែមទាំងមានអាសនទៀតផង។ គាត់ថែមទាំងសំណូមពរអ្នកដែលចុះព័ត៌មានបង្ខូចឈ្មេាះលោកគ្រូ ឲ្យចេញវីដេអូសុំទោសលោកគ្រូ ដើម្បីរកយុត្តិធម៌ជូនគាត់វិញ។

កុមារីគថ្លង់ពីកំណើតម្នាក់នេះ ដែលគេអះអាងថា អាចស្តាប់បានវិញ និងនិយាយបានខ្លះៗ បន្ទាប់ពីព្យាបាលបាន៥នាទី

តាមពិតលោកគ្រូគាត់មានលិខិតសសើរពីប្រទេសវៀតណាម ថែមទៀតផង។ នេះបើតាមសម្តីរបស់ប្អូនស្រីរបស់គាត់។

សូមចូលមើលវិដេអូបន្ថែមខាងក្រោម៖

Loading...