​ដើម្បី​ទប់ទល់​នឹង​ការប្រើ​រថយន្ត​បើក​បំ​បុក​ហ្វូងមនុស្ស​របស់​ពួក​ភេរ​វករ ប៉ូលីស​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស បាន​ប្រើប្រាស់​សំណាញ់​ភ្ជាប់​នឹង​បន្លាលោហៈ​ដ៏​មុត​ស្រួច ហៅថា Talon ដែល​វា​អាច​បុក​ទម្លុះ​សំបក​កង់​រថយន្ត គ្រា​បើក​ពីលើ​វា រួច​សំណាញ់​នោះ​នឹង​ស្រោប​កង់​រថយន្ត​ធ្វើ​ឲ្យ​វា​ពុំ​ចលនា​ទៅមុខ​រួច​ទៀត ។

​ប៉ូលីស​អង់គ្លេស​ប្រកាសថា គេ​បាន​ប្រើប្រាស់ «​ក្រ​ញ៉ាំ​» នេះ​លើកដំបូង​ហើយ នៅ​ថ្ងៃទី​១០ ខែកញ្ញា ក្នុងឱកាស​ព្យុះ​ហា​ត្រា​របស់​កម្លាំង​ទ័ពជើងទឹក​នៅ​រដ្ឋធានី ហើយ​វា​នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់​សំរាប់​បង្ការ​ហេតុការណ៍​អាក្រក់​នៅពេល​មាន​ហ្វូងមនុស្ស​ច្រើន ។​

​អ្នកនាំពាក្យ​ប៉ូលីស​ប្រាប់ថា «​ក្រ​ញ៉ាំ​» ត្រូវបាន​ផលិត​ដោយ​វា «​បង្ខំ​» ឲ្យ​រថយន្ត​ជំ​រុលទៅមុខ​ត្រង់​បន្តិច​មុន​កង់​រថយន្ត​ត្រូវបាន​ស្រោប​ជាប់​នៅ​មួយកន្លែង ហើយ​ប៉ូលីស​នឹង​បោល​សំដៅ​ក្របួច​អ្នកបើក​បរបាន​ភ្លាម ។​

​ម្យ៉ាងទៀត សំណាញ់​បន្លា​នេះ​ត្រូវការ​ប៉ូលិស​២​នាក់​ប៉ុណ្ណោះ ដើម្បី​ពង្រាយ​វា​ក្នុងអំឡុងពេល​ពុំបាន​១​នាទី​ផង ។ ហេតុនេះ វា​ពិត​ជាមាន​លក្ខណៈ​ចល័ត​លឿន​ក្នុងការ​ទប់ស្កាត់​ទង្វើ​ប៉ុនប៉ង​បើករថយន្ត​បំ​បុក​ហ្វូងមនុស្ស ។ ទន្ទឹម​នោះ ពេល​សំណាញ់​ត្រូវបាន «​រាយ​» នោះ​ស្លាក​សញ្ញា «​បំរាម​» នឹង «​ណែនាំ​» បង្ហាញឡើង​ភ្លាម​ទាំង​ពីមុខ និង​ក្រោយ ដោយ​បញ្ជាក់ប្រាប់​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ប៉ូលីស ។​

​នាយ​ភ្ញាក់​ងារ​ត្រួតពិនិត្យ Nick Staley នៃ​អង្គភាព​ការពារ​សុវត្ថិភាព​ចំណុះ​ស្នងការ​ប៉ូលីស​ក្រុង​ឡុង​ដ៍ ពោលថាៈ «​ក្រ​ញំ​» គ្រាន់តែ​ជា​វិធី​មួយ​ក្នុងចំណោម​វិធី​ច្រើន​ទៀត ដើម្បី​បង្ការ​ការវាយប្រហារ​រ​បស់​ពួក​ភេរ​វករ ។ ប្រាកដ​ណាស់ វា​អាចជួយ​ជីវិត​មនុស្ស​ច្រើន​នាក់ ហើយ​អាច​ការពារ​បាន​ហ្វូងមនុស្ស​កុះករ​….. ។​

​ពុំមែន​តែ​អង់គ្លេស​ទេ ថ្មីៗ​នេះ នៅ​អឺរ៉ុប​ពួក​ភេរវ​ករ​បាន​ប្រើ​វិធីសាស្ត្រ​ថ្មី គឺ​បើករថយន្ត​បំ​បុក​ចូល​ហ្វូងមនុស្ស ជាអាទិ៍ៈ នៅ​អង់គ្លេស​មាន ៣ ករណី ហើយ​ថ្មីៗ​នេះ កាលពី​ខែសីហា ២០១៧ នៅ​អេស្បាញ​ក៏មាន​មួយ​ករណី​ធ្វើ​ឲ្យ​មនុស្ស ១៣ នាក់ ស្លាប់ ៕​

Loading...