​ស្ត្រី​ជា​ម្តាយ​ម្នាក់ និង​កូនតូច​របស់​នាង ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន​សល់​តែ​ខោអាវ​ក្នុង​យ៉ាង​អាណោចអាធម៌​ជាទីបំផុត ពី​ក្នុង​ហេតុការណ៍​អគ្គីភ័យ​លេប​ត្របាក់​អគារ​ផ្ទះល្វែង​កម្ពស់​៧​ជាន់​មួយកន្លែង​ដ៏​រន្ធត់ នៅក្នុង​ប្រទេស​ចិន កាលពីពេល​ថ្មីៗ​នេះ ។​

​មនុស្ស​ជាច្រើន​បាន​សម្តែង​អារម្មណ៍​ក្តោ​ច​ចិត្ត ស្ទើរ​ទប់ទឹក​ភ្នែក​ពុំបាន នៅពេល​ទស្សនា​វីដេអូ​ស្ត្រី​ជា​ម្តាយ​ម្នាក់ បីកូន​តូច​របស់​នាង​ស្ថិតក្នុង​ស្ថានភាព​ខ្លួនប្រាណ​សល់​តែ​ខោអាវ​ទ្រនាប់ ដែល​ត្រូវ​ភ្លើង​ឆេះ បន្ទាប់ពី​គេចខ្លួន​ចេញពី​អគ្គីភ័យ​កំពុង​ឆាបឆេះ​ដ៏​សន្ធោសន្ធៅ ។ ក្រៅពីស្រ្តីនិងកូននេះ ក៏មានក្មេងស្រីជំទង់ម្នាក់ ត្រូវភ្លើងឆេះដែរ ហើយនាងត្រូវអ្នកជិតខាងជួយសង្គ្រោះយ៉ាងស្រាក់សស្រាំ ។

​ហេតុការណ៍​នេះ​ផងដែរ បើតាម​ការ​ឲ្យ​ដឹង នោះបាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់ ៕

 

Loading...