​នៅ​ថ្ងៃទី​១២ កញ្ញា ប្រភពព័ត៌មាន​ពី Daily Mail របស់​អង់គ្លេស​ឲ្យ​ដឹងថា រហូតដល់​ចុងឆ្នាំ​នេះ កូរ៉េខាងត្បូង​នឹង​ហ្វឹកហ្វឺន​ពលទាហាន​យ៉ាងតិច​ពី ១៥០០ ទៅ ៣០០០ នាក់ ស្ថិតក្នុង «​កង​ឃាតកម្ម​» ថ្មី ដែល​ទើប​ត្រូវបាន​បង្កើត ។ អង្គភាព​នេះ​មាន​ភារៈកិច្ច​ធ្វើឃាត​មេដឹកនាំ​កំពូល Kim Jong-Un របស់​កូរ៉េខាងជើង ក៏ដូចជា​កម្ចាត់​អង្គភាព​សំខាន់ៗ​របស់​ប្រទេស​នេះ ។​

​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ពី​គោលដៅ​របស់​អង្គភាព​ទ័ពស្រួច​នេះ គឺ​ដើម្បី​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​ម​ហិ​ច្ឆិ​តា​នុយក្លេអ៊ែរ​របស់ខ្លួន ។ នៅ​ថ្ងៃទី​៣ កញ្ញា ក្រុង​ព្យុងយ៉ាង បាន​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន ត្រូវបាន​ចាត់ទុកថា​ជោគជ័យ ។ គ្រាប់បែក​នេះ​ក៏ត្រូវ​បានចាត់ទុក​ថា​អាច​ភ្ជាប់​នឹង​កាំជ្រួច​អន្តរទ្វីប ហើយ​ជា​អាវុធ​កម្ទេច​ខ្លាំងក្លា​បំផុត​ក្នុង​ពិភពលោក​បច្ចុប្បន្ន ។​

​មួយថ្ងៃ​ក្រោយពេល​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង Song Young-moo បាន​ប្រាប់​បណ្តា​តំណាងរាស្ត្រ​ប្រទេស​នេះ​ថា អង្គភាព​ឃាតកម្ម​នឹងធ្វើ​សកម្ម​ភាពជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៧ ។ ចំនួន​កងទ័ព​គឺ​ប្រហាក់ប្រហែល​មួយ​កងពលតូច​៖ ពី ១៥០០ ទៅ ៣០០០ នាក់ ។​

Shin Won-Sik ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣​ចូល​និវត្ត​របស់​កូរ៉េខាងត្បូង បាន​ឆ្លើយ​ប្រាប់​កាសែត New York Times ថាៈ «​វិធានការ​ទប់ស្កាត់​ប្រសើរ​បំផុត​របស់​យើង គឺ​ធ្វើ​ឲ្យ​លោក Kim Jong-Un ត្រូវ​ភ័យខ្លាច​ពេញ​មួយជីវិត​» ៕​

 

Loading...