​តាម​កាសែត Independent ក្មេងប្រុស​តាម​ដឹង​អាយុ ១១ ឆ្នាំ បាន​ធ្លាក់ចុះ​មាត់​ភ្នំភ្លើង Solfatara ហើយ​ម្តាយ​អាយុ ៤២ ឆ្នាំ និង​ឪពុក​អាយុ ៤៥ ឆ្នាំ ក៏​ធ្លាក់ចុះ​បន្តបន្ទាប់​ដោយ​ប្រឹងប្រែង​ជួយ​កូន ។ រីឯ​កូនប្រុស​ម្នាក់ទៀត​អ​យុ ៧ ឆ្នាំ ពុំមាន​បញ្ហា​អ្វី​ដោយ​ពុំ​រំលង​របាំង​ហាមឃាត់ ។

​កងកម្លាំង​សង្គ្រោះបាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ តែ​ពុំ​អាចជួយ​ជនរងគ្រោះ​បានឡើយ ។ គេ​ពុំ​ដឹង​ដែរ​ថា ជនរងគ្រោះ​ម៉ែឪ​កូន​ទាំង​៣​នាក់ បាន​ស្លាប់​ដោយសារ​ឧស្ម័ន​ហ្គាស ឬ កម្ទេច​ភ្លើង​សេសសល់​ទេ ។​

​តាម Reuters នោះ​ជនរងគ្រោះ​ទំនងជា​ស្លាប់​ដោយសារ​ស្ទះដង្ហើម ព្រោះតែ​កំសួល​ឧស្ម័ន​ក្តៅ​ជ្រៀត​ចេញពី​ផ្ទៃដី​មក ។ ហើយ​មូលហេតុ​ផ្លូវការ​នឹងត្រូវ​បានប្រកាស​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​សាកសព ។​

​ប្រភពពី​កន្លែងកើតហេតុ សាក្សី​ខ្លះ​បានឃើញ​ក្មេងប្រុស​អាយុ ១១ ឆ្នាំ ផ្លោះ​របង​ហាមឃាត់ រួច​ធ្លាក់ចុះ​មាត់​ភ្នំភ្លើង ។ អ្នកនាំពាក្យ​ក្រុម​សង្គ្រោះ​ប្រាប់ថា អាចមាន​ការផ្ទុះ​តូច​មួយ ឬ ក៏​អាច​បណ្តា​លពី​ទម្ងន់​របស់​ពួកគេ​ធ្វើ​ឲ្យ​ផ្ទៃ​លើ​បាក់ស្រុត ហើយ​ពួកគេ​ធ្លាក់ចុះ​តែម្តង ។ ហេតុការណ៍​កើតឡើង​ក្នុង​រង្វង់​ហាមឃាត់ ។​

​អត្តសញ្ញាណ​ជនរងគ្រោះ​ពុំទាន់​ទម្លាយ​ចេញ​ទេ តែ​ប្រភព​ខ្លះ​បញ្ជាក់ថា ពួកគេ​មកពី​ទីក្រុង Turin ភាគ​ខាងជើង​អ៊ីតាលី ។​

​ភ្នំភ្លើង Solfatana ស្ថិតក្នុង​តំបន់ Campi Flegrei នៅបាន​គេ​និយម​ហៅថា Phlegraen Fields ភាគ​ខាងលិច​ទីក្រុង Naples ប្រមាណ ២០ គីឡូម៉ែត្រ ។ វា​ជា​តំបន់ភ្នំ​ភ្លើង​ធ្លាប់​ផ្ទុះ ហើយ​ត្រូវបាន​គេ​រៀបចំ​ទុ​ក្យ​អ្នកទេសចរ​មក​ទស្សនា​តាំងពី​ឆ្នាំ ១៩០០ មក​ម្លេះ ។​

​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ Bocca Grande (Big Mouth) ដែលមាន​រន្ធ​បញ្ចេញ​ឧស្ម័ន​ខ្លាំង​បំផុត ក្នុង​តំបន់​នោះ -​ទីកន្លែង​ដែល​ជនជាតិ​រ៉ូ​ម៉ាំង​សម័យបូរាណ​ហៅថា «​ផ្ទះ​របស់​ព្រះ​អគ្គី​» ។​

​ផ្ទៃដី​នៅ​តំបន់​នោះ បញ្ចេញ​ចំហាយ​ក្តៅ​ដល់​ទៅ ១៦០ អង្សា​សេ និង​ឧស្ម័ន​ផ្សេងៗ​ច្រើន​ទៀត ក្នុងនោះ​មាន​ឧស្ម័ន​ពុល hydrogen sulfide (H2S) ៕​

Loading...