ក្មេង​ស្រី​តូច​គួរ​ឲ្យ​ស្រឡាញ់​​ Angelica Hale និង​ Celine Tam  ដែលសុទ្ធសឹងបេក្ខជនមានសមត្ថភាពប្រហាក់ប្រហែលគ្នា បាន​កាន់​តែ​ធ្វើ​ឲ្យ​គណៈមេប្រយោគពិបាកវិនិច្ច័យ ជាពិសេស ពួកគេបានធ្វើឲ្យទស្សនិកជន​ទាំង​អស់​រំជើបរំជួល​ បើក​ភ្នែកច្រហរមាត់​ធំៗតែម្តង ខណៈពេលបានឃើញការ​សមត្ថភាព​របស់​ពួកគេ នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ កម្មវិធី America’s Got Talent។

សូមបញ្ជាក់ថា Angelica Hale និង​ Celine Tam ដែលជាបេក្ខជនស្ថិតក្នុងបេះដូងទស្សនិកជន​ បាន​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​នា​វគ្គប្រកួតជាមួយបេក្ខជនដទៃទៀត​កន្លង​មក ។ ប៉ុន្តែ សម្រាប់ពេលនេះ គឺ​ជា​លើក​ទី​១​ហើយ​ ដែលពួកគេទាំងពីរនាក់ បានឡើង​មក​ប្រកួត​គ្នា​ក្នុង​សប្ដាហ៍​តែ​មួយ ។

បើពួកគេសុទ្ធតែមានសមត្ថភាព ហើយធ្វើបានល្អដូចគ្នាយ៉ាងនេះ តើរវាង Angelica Hale និង​ Celine Tam អាច​កាន់​ដៃ​គ្នា​បន្ត​ទៅវគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​គ្នា​ ឬត្រូវ​មាន​ម្នាក់​ណាត្រូវ​ធ្លាក់​ក្នុង​សប្ដាហ៍​នេះ!? ៕

Loading...