​ដោយ​ពុំ​ជឿថា មាន​ស្ពៃក្តោប​ធំ​ដល់​ថ្នាក់ «​ឱ​ពុំ​ជុំ​» នោះ មនុស្ស​ជាច្រើន​នៅ​ទីប្រជុំ​ជននេះ បាននាំគ្នា​ទៅ​មើល​ដល់ផ្ទះ​ម្ចាស់​វា គឺ​លោក Bryan Caldor ។​

Bryan Calder អាយុ ៧២ ឆ្នាំ រស់នៅ​ប្រជុំជន Forfat, Scolland ជា​អ្នក​ពូកែ​ធ្វើ​ច្បារ​ដំណាំ ហើយ​តាមរយៈ​ការថែទាំ​ម៉ត់ចត់​ដល់​ស្ពៃក្តោប​ក្នុង​ច្បារ​របស់ខ្លួន លោក​បានធ្វើ​ឲ្យ​វា​លូតលាស់​ដល់​កំរិត​ឯក​ត្ត​ទក​ម្ម គឺ ១,៥ ម៉ែត្រ ។ គេ​ប៉ាន់​ស្មានថា ស្ពៃក្តោប​នេះ​គ្រប់គ្រាន់​សំរាប់ធ្វើ​ស៊ុប​បាន ៣០០ ចាន ។​

​ជាមួយ​ទំហំ​ធំ​ជាង​ស្ពៃក្តោប​ធម្មតា ៥០ ដង វា​ជា​ស្ពៃក្តោប​ធំ​បំផុត​ដែល​លោក Bryan ខ្លួនឯង​ទើប​ដាំ​បាន អំឡុងពេល ៥០ ឆ្នាំ មកនេះ ។ លោក​ក៏បាន​ប្រាប់ថា ពុំមាន​ការប្រើ​វិធី​ផ្សាំ​ភ្ជាប់​អ័​រក​ម៉ូ​ន ឬ ជីរ​ពិសេស​អ្វី​ទេ ។​

​គាត់​បាន​បណ្តុះ​គ្រាប់ពូជ​នៅ​ខែមេសា ២០១៧ មកទលពេលនេះ ហើយ​ស្ពៃក្តោប​វា​ចេះតែ​លូតលាស់​ពុំ​ឈប់ឈរ ។ ពេល​ប្រមូល​ផល​វា គាត់​ត្រូវ​ពឹង​រទេះរុញ ។​

​តាម​អ្នកជំនាញការ ឆ្នាំនេះ​លោក Bryan បានទទួល​ផល​លើស​ធម្មតា​ច្រើនដង ព្រោះតែ​លក្ខណៈ​អាកាសធាតុ​ឆ្នាំនេះ​ក្តៅ ហើយ​សម្បូរ​សំណើម​ជាង​ឆ្នាំមុនៗ ៕

Loading...