​មាតា​ស្បែក​ខ្មៅ និង​ឪពុក​ស្បែក​សម្នាក់ បានបង្ហាញ​រឿង​អច្ឆរិយៈ​របស់​ធម្មជាតិ​ពេល​បង្កើត​បានកូន​មាន​សម្បូរ​ស្បែក​ដ៏​ពិសេស​បែបនេះ ។​

​ហ្សែ​ន​របស់​ឪពុកម្តាយ​ជា​កត្តា​កំណត់​ឲ្យ​កូន​នឹងមាន​រូបរាង​ដូចម្តេច ។ ដូច​យើង​បាន​ដង​មាន​ហ្សែ​ន​មួយ​ចំ​នយន តែង​ដណ្តើម​ឧត្តមភាព​ពេល​បន្ត​ពូជ​ដូចជា​ភ្នែក​ពណ៌​ត្នោត ។ ហ្សែ​ន​លេចធ្លោ​ទាំងនោះ តែង​កំណត់​រូបរាង​ខាងក្រៅ​របស់​ក្មេង ។ ប៉ុន្តែ ជូន​កាល​មានរឿង​អច្ឆរិយៈ​កើតឡើង​ពេល​មាន​លក្ខណៈពិសេស​តំណពូជ ។ នោះ​ជា​ករណី​របស់​ប្តី​ប្រពន្ធ​នាង Catherine Houwarth និង​លោក Richard ។ Catherine ជា​ជនជាតិ​ស្បែក​ខ្មៅ រីឯ Richard ជា​ជនជាតិ​ស្បែ​កស ។ មុននេះ ៣ ឆ្នាំ កូនប្រុស​ពួកគេ Jonah បានចាប់កំណើត​ក្នុង​ក្តីរំភើប​ត្រេកអរ​របស់​គ្រួសារ ប៉ុន្តែ សម្បុរស្បែក​របស់ Jonah គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ។ ដំបូង អ្នក​ទាំងពីរ​មិន​ជឿ​លើ​ភ្នែក​របស់ខ្លួន និង​ថែមទាំង​ស្មានថា គ្រូពេទ្យ​បានប្រគល់​ច្រឡំ​កូន តែ​បន្ទាប់ពី​ពិនិត្យ​សព្វគ្រប់ ទើប​ប្រាកដថា​ជា​កូន​របស់​ពួកគេ ។​

​អ្នក​តំណពូជ​វិទ្យា​ឲ្យ​ដឹងថា នេះ​ជា​រឿង​ដ៏​កម្រ​កើតមាន​ពេល​ម្តាយ​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ។ ប៉ុន្មាន​ឆ្នាំក្រោយ Catherine បាន​មាន​ផ្ទៃពោះ​កូន​ទី​២ ។ អត្រា​សម្រាប់​ទារក​ស្បែក​ស​បន្ទាប់ គឺជា​តួលេខ​ពិបាក​ជឿ ១/១​លាន ។ ប៉ុន្តែ រឿង​ស្មាន​មិន​ដល់​បាន​បន្ត​កើតឡើង ។ ក្មេងស្រី Sophia ប្រសូត​មក​ជាមួយនឹង​សម្បុរស្បែក​ស ដូចជា​បងប្រុស​របស់​ខ្លួន​ដែរ ។​

Catherine និង Richard បាន​បង្កើត​ប្រវត្តិសាស្ត្រ​លើកដំបូង​មាន​ប្តី​ប្រពន្ធ​ស្បែ​កស និង​ខ្មៅ បង្កើតបាន​សុទ្ធតែ​កូនស និង​ភ្នែក​ពណ៌​ខ្មៅ ៕

Loading...