ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានសម្លាប់កូនស្រីរបស់ខ្លួនដែលមានអាយុទើប១ខួបយ៉ាងសាហាវព្រៃផ្សៃ កាលពីវេលាព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ស្រ្តីមានចិត្តសាហាវព្រៃផ្សែនេះ មានឈ្មោះ តិ សុខឃី អាយុ ៣៥ ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ ។ នាងមានកូនស្រីម្នាក់ឈ្មោះ ណាស់ ស្រីពេជ្រ (រងគ្រោះ) ទើបមានអាយុ ១ ខួប ប៉ុណ្ណោះ ។

ចំពោះមូលហេតុដែលបណ្តាលឲ្យស្រ្តីជាម្តាយរូបនេះ ហ៊ានលើកដៃប្រហារជីវិតកូនរបស់ខ្លួនបែបនេះ គេក៏មិនដឹងច្បាស់នោះដែរ ប៉ុន្តែ គ្រាន់តែដឹងថា នាងមានជំងឺសរសៃប្រសាទប៉ុណ្ណោះឯង ។

ទោះយ៉ាងណា ក្រោយសម្លាប់កូនរបស់ខ្លួនរួច ស្រ្តីចិត្តតិរច្ឆានរូបនេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនផងដែរ ៕

 

Loading...