ឃាតករដែលសម្លាប់ស្ត្រីម្នាក់រួចច្រកក្នុងបាវយកមកបោះចោល ហើយត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្បែរប្រឡាយទឹកក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ត្រូវកម្លាំងនគរបាលខេត្តកំពត ចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា នេះ​ ស្ថិតនៅក្នុងទឹកដីខេត្តកំពត ។

បើតាមស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ ៣០ឆ្នាំ ស្រុកកំណើតភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយសព្វថ្ងៃនៅផ្ទះលេខ ៨២ ផ្លូវលេខ២ ភូមិ១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ មុខរបររត់តាក់ស៊ី និងជានិពន្ធនាយក នៅមជ្ឈមណ្ឌលព័ត៌មានឆាយាអង្គរ។

ការចាប់ខ្លួនឃាតកររូបនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចមិញនេះ ស្ថិតនៅឯរមណីដ្ឋាន ណាតាយ៉ា ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ។ ក្នុងនោះ សមត្ថកិច្ចបានដកហូតរថយន្តរបស់ឃាតករនេះ Highlander ពណ៌ស្ករ ស្លាកលេខ 2R-3182 PP ។

សូមបញ្ជាក់ថា សពស្ត្រីរងគ្រោះមានឈ្មោះ ទិត លីនដា អាយុ៤២ឆ្នាំ មានកូន៣នាក់ កូនបងអាយុ១៧ឆ្នាំ កូនពៅអាយុ៧ឆ្នាំ រស់នៅភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន ក្រុងភ្នំពេញ ប្តីរបស់នាងជាមន្ត្រីនគរបាលអង្គរក្សនៅក្នុងក្រុងភ្នំពេញ ។ តែប្តីប្រពន្ធក្នុងគ្រួសារនេះបានលែងលះគ្នាតែមិនទាន់ដាច់ស្រេច ។ ហើយសព្វថ្ងៃនេះ ស្រ្តីរងគ្រោះបានមកធ្វើការនៅជាកម្មការិនីកាត់ដេរ នៅស្រុកពញាឮ ខេត្តកណ្តាល។

មុនថ្ងៃបាត់ខ្លួន ស្ត្រីរងគ្រោះបានខ្ចីម៉ូតូរបស់ក្មួយជិះថាមកទិញសាច់គោនៅស្រុកកំពង់ត្រឡាច ប៉ុន្តែ នាងក៏ស្រាប់តែបាត់ដំណឹងសូន្យឈឹងតែម្តង នៅព្រឹកថ្ងៃទី២ ខែកញ្ញា រហូតដល់សាកសពរបស់នាងត្រូវបានរកឃើញនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ៕

—————–

រឿងគួរអាន៖ ​ពិតជា​សាហាវ​មែន​! ឃាតករ​ជា​អ្នករត់​ស៊ី​ទាំងពីរ​នេះ មិនមែន​ត្រឹមតែ​រំលោភ​សម្លាប់​នារី​កា​ណូ​នៅ​បាវិត​ទេ តែ​ពួកវា​ធ្លាប់​ប្រព្រឹត្ត​…..

​ជាដំបូង សូម​ធ្វើការ​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​កម្លាំង​សមត្ថកិច្ច​យើង ដែល​លោក​បាន​ខិតខំ​យ៉ាង​យកចិត្ត​ទុក តាម​ស្វែងរក និង​វែកមុខ​ឃាតករ​ដែល​បាន​រំលោភ​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​ជាទីបំផុត មកលើ​ប្អូនស្រី​អាយុ ១៨ ឆ្នាំ ដែលជា​បុគ្គលិក​នៅកាស៊ី​ណូ «Good Luck» ក្រុង​បាវិត ខេត្តស្វាយរៀង ។

​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​! សមត្ថកិច្ច​យើង​បាន​ចាប់ខ្លួនបាន​ឃាតករ​២​នាក់​ដែលជា​អ្នករត់​តាក់ស៊ី​ដូ​គ្នា កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧ ក្រោយពី​ពួកវា​បានធ្វើ​សកម្មភាព​រំលោភ​សម្លាប់​នារី​រងគ្រោះ​បាន​១​សប្តាហ៍ ។ ពិតជា​មិនធម្មតា​ទេ នៅពេល​ត្រូវបាន​សួរចម្លើយ​យ៉ាង​ជជីក​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​របស់​សមត្ថកិច្ច​នោះ ស្រាប់តែ​បែកធ្លាយ​រឿង​ឃាតកម្ម​ដូចគ្នានេះ ដោយ​ឃាតករ​ល្មោភកាម​ទាំងពីរ​នេះ បាន​រំលោភ និង​សម្លាប់​នារី​អ្នកជិះ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ម្នាក់ទៀត កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧ ស្ថិតក្នុង​សង្កាត់​បាទី ក្រុង​បាវិត​នេះដែរ ខណៈ​នារី​រងគ្រោះ​នោះ បាន​ជិះ​រថយន្ត​តាក់ស៊ី​របស់​ឃាត​ករពី​ភ្នំពេញ​ទៅ​បាវិត ។​

​ងាក​មក​រឿង​ឃាតកម្ម​ថ្មីៗ​នេះ​វិញ នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បានធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ឃាតករ​ទាំងពីរ និង​បាន​ឲ្យ​ឃាតករ​ម្នាក់​និយាយ​ពី​ដំណើរ​ដើមទង អំពី​អំពើ​រំលោភ​សម្លាប់​ដ៏​ឃោរឃៅ​របស់​ពួកគេ មកលើ​នារី​រងគ្រោះ​អាយុ ១៨ ឆ្នាំ ឈ្មោះ សុវណ្ណ សុខ​ម៉ា​លីន តាមរយៈ​វីដេអូ​ដូចខាងក្រោម​៖

​សូមបញ្ជាក់ថា ឃាតករ​ទាំងពីរ​មានឈ្មោះ​ទី​១- សុជាតិ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ (​អ្នករត់​តាក់ស៊ី​) រស់នៅ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ និង​ម្នាក់ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ (​អ្នករត់​តាក់ស៊ី​) រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា ។ ដែល​ពួកគេ​ទាំងពីរ​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សម្លាប់​នារី​រងគ្រោះ​ឈ្មោះ សុវណ្ណ សុ​ម៉ា​លីន បុគ្គលិក​នៅកាស៊ី​ណូ «Good Luck» ក្រុង​បាវិត កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ ៕​

Loading...