​​សំណួរ​សួរថា​៖ ភាគច្រើន​ការចិញ្ចឹម​ឆ្កែ និង​ឆ្មា ក្នុងផ្ទះ​តែមួយ រវាង​ពួកវា​ច្រើន​ចូលចិត្ត​បង្ក​….​រឿង ។ ចុះ​ប្រសិនបើ​កំពូលៗ​សត្វ​សាហាវ​នៅ​ព្រៃ​យកមក​ចិញ្ចឹម​វិញ វា​នឹង​ក្លាយជា​យ៉ាងណា​? ។​

​នេះ​ជា​ចម្ងល់​របស់​មេក្លោង​គ្រឿងញៀន​នៅ​អាមេរិក​ខាងជើង ដោយ​វា​បាន​យក​សត្វ​ទាំង​៣​តាំងពី​នៅ​តូចៗ មក​ញាត់​ចូល​ទ្រុង​តែមួយ ។ ចៃដន្យ​ពុំបាន​ប៉ុន្មាន​ផង មេក្លោង​គ្រឿងញៀន​រូបនេះ​ត្រូវបាន​គេ​តាម​ចាប់ខ្លួន​…. ។ ក្រោយពេល​ចាប់ខ្លួន​ជនល្មើស​នេះ​បាន​ពី ១៥ ឆ្នាំ មុន គេ​ក៏​រំដោះ​បាន​សត្វ «​សាហាវៗ​» ៣ ក្បាល នាំយកមក​មជ្ឈមណ្ឌល​ការពារ​សត្វ Noah’s Ark Animal Sanctuary (NAAS), ទីក្រុង Locust Grove, រដ្ឋ Georgia​។

​ដោយ​ម្ចាស់​វា​ត្រូវ​លាក់ខ្លួន​ពួន​សម្ងំ​គេច​ពី​ការ​តាម​ចាប់ ធ្វើ​ឲ្យ​សត្វ​ទាំង​៣​នេះ​ពេល​គេ​ប្រទះឃើញ វា​ស្ថិតក្នុង​សភាព «​ក្បែរ​ងាប់​» ទៅហើយ ។​

​ពួកវា​សុទ្ធសឹង​រង​ជំងឺ​ភ័យខ្លាច បាក់កម្លាំង ស្នាមរបួស​ពេញ​ខ្លួន ហើយ​បាន​ឆ្លង​មេរោគ​…. ។​

​ក្រោយពី​ការពិនិត្យ វិនិច្ឆ័យ​ជំងឺ NAAS សន្និដ្ឋានថាៈ ជំងឺ​របស់​ពួកវា​ទាំង​៣ មាន​សភាព​ធ្ងន់ធ្ងរ​ណាស់ ពុំ​ងាយ​ព្យាបាល ហើយ​ព្រលែង​ក្នុងព្រៃ​វិញ​បានទេ ។ ហេតុនេះ សត្វ «​កំព្រា​» ទាំង​៣ ត្រូវបាន​ដាក់ឈ្មោះ ហើយ​រក្សាទុក​ក្នុង​មជ្ឈមណ្ឌល ។ ពី​ពេល​នោះមក ខ្លាឃ្មុំ Baloo តោ Leo និង​ខ្លា Shere Khan ចាប់ផ្តើម​រួមរស់ ចែករំលែក​ជីវិត​ជាមួយគ្នា ។​

១៥ ឆ្នាំ​មកហើយ ពួកវា​ពុំដែល​ឃ្លាត​ចាក​គ្នា​ទេ ដោយមាន​ម្តងគត់ ដែល​ខ្លាឃ្មុំ Baloo ត្រូវ​ចូល​ពេទ្យ​ដើម្បី​វះកាត់​របួស​ក្រចក​វា ។​

​អំឡុង​ពេលនោះ សត្វ​ទាំង​៣​បាន​អង្រួន​ហ្វូងមនុស្ស​ពុំ​តិច​ទេ តាមរយៈ​ចំណងមិត្តភាព​ដ៏​វិសេសវិសាល​រវាង​គ្នា ។​

​ពួកវា​ពុំ​វាយប្រហារ​គ្នា ឈ្មោះ​គ្នា ម្តងណា​ទេ ។ ហើយ​ឥឡូវនេះ Balo ទម្ងន់​ដល់​ទៅ ៤៥០ គីឡូ តោ Leo និង​ខ្លា Khan ទម្ងន់​ប្រហែល ១៦០ គីឡូ ដូចគ្នា ។ គេ​ហៅ​ក្រុម​របស់​វា​ថា BLT ។​

​ស្ទើរ​រាល់ថ្ងៃ BLT (​ព្យញ្ជនៈ​ដើម​នៃ​ឈ្មោះ​របស់​ពួកវា​) ដេក ស៊ី លេង ប្រឡែង​នឹង​គ្នា ។ ពេល​ចង់បង្ហាញ​ក្តី​ស្រឡាញ់​រវាង​គ្នា គឺ​វា​យក​ក្បាល​ផ្គុំ​គ្នា ។​។​

​ដោយសារ​ទំនាក់ទំនង​បែបនេះ គេ​ខ្លាច​ពុំ​ហ៊ាន​បំបែក​ឲ្យ​រស់នៅ​ផ្សេងគ្នា ។ ខាងក្រោម​ជា​រូបភាព​នៃ​ជីវិត​រប​ស់តិរ​ឆ្ឆាន​៣​ក្បាល រួមរស់​យ៉ាង​សុខសាន្ត​ជាមួយគ្នា​៖​

Loading...