​និស្សិត​ប្រុស​ស្រី នៅ​សកល​វិទ្យាល័យ Prince of Songkhla (PSU) ខេត្ត​ភូ​កេ​ត បាន​ជាប់រវល់​ពេញ​មួយ​រសៀល​ថ្ងៃ​ពុធ ក្នុងការ​រៀបចំ​កញ្ចប់​ស្រោមអនាម័យ​រាប់ពាន់ ។​

​នេះ​ជា​សកម្មភាព​ស្ម័គ្រចិត្ត​ទៀងទាត់​មួយ ដែល​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់​ឆមាស សម្រាប់​ពួក​និស្សិត PSU ។ Carex នៅក្នុង​ទីក្រុង​បាងកក បានផ្តល់​ស្រោមអនាម័យ​ទាំងនោះ ហើយ​ពួក​និស្សិត​សហការគ្នា​ខ្ចប់​ពួកវា​ចូលក្នុង​កញ្ចប់​តូចៗ ដើម្បី​ចែកចាយ ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ Carex បានផ្តល់​ស្រោមអនាម័យ​ជាង ១៥០,០០០ និង​ប្រេងរំអិល សម្រាប់​គម្រោង​នេះ ។

​សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​ជំនួស​ឲ្យ​ក្លឹប Phuket Loves You ស្ថិតក្នុង Patong ដើម្បី​ជួយ​លើកកម្ពស់​សិច​សុវត្ថិភាព តាមរយៈ​ការផ្តល់​កញ្ចប់​ស្រោមអនាម័យ​រហូតដល់ ២៥,០០០ ស្រោម ដែល​ធ្វើឡើង​២​ដង​ក្នុង​១​ឆ្នាំ ដោយ​ឥតគិតថ្លៃ ។

​អំឡុង​ថ្ងៃនោះ​ផងដែរ មាន​និ​ស្ស​ប្រុស​ស្រី​បរទេស និង​ថៃ ១៥០ នាក់ មកពី​មហាវិទ្យាល័យ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ របស់ PSU ក្នុងការ​ចូលរួម​សកម្មភាព​ស្ម័​គ​ចិត្ត​នេះ ៕​

Loading...