​តាម Daily Mail ឧ​ស្យា​ន​ជាតិ Lençóis Maranhenses គឺជា​វាល​ខ្សាច់​លាតសន្ធឹង​ល្វឹងល្វើយ ហើយ​ក្តៅហែង ។ ប៉ុន្តែ ឲ្យ​តែ​ដល់​រដូវភ្លៀង នោះ​ស្រាប់តែ​ទីនេះ​បាន​ប្រែក្លាយជា​បឹង​រាប់ពាន់​មាន​ពណ៌​ខៀវស្រងាត់ ។​

​រយៈពេល​ភ្លៀង​ធ្លាក់​កំរិត​កំពូល គឺ​នៅ​ខែកក្កដា ពេលនោះ​បឹង​ទាំងនេះ​ខ្លះ​ជ្រៅ​ដល់​ទៅ​ជាង ៣ ម៉ែត្រ ហើយ​វែង​អន្លាយ​ដល់​ទៅ ៣០០ ម៉ែត្រ រីឯ​សីតុណ្ហភាព​ធ្លាក់ចុះ​នៅត្រឹម ៣០ អង្សា​សេ ទាក់ទាញ​មនុស្សម្នា​មក​ហែល​ទឹក​កំសាន្ត ។​

​វាល​ខ្សាច់​នេះ​នៅ​ពុំទាន់​បានការ​ទទួលស្គាល់ថា​ជា «​វាល​ខ្សាច់​» ទេ ព្រោះតែ​តំបន់​នេះ នៅមានកំរិត​ភ្លៀង ១.១៩៣ មី​លី​ម៉ែត្រ រៀងរាល់ឆ្នាំ ។ មានតែ​ពលរដ្ឋ​ក្នុង​តំបន់ និង​អ្នកទេសចរ​ទេ ដែល​ចាត់ទុក​វា​ថា​ជា​វាល​ខ្សាច់​នោះ ។​

​រដូវភ្លៀង​មកដល់ តែ​វា​ក៏​រំលង​ផុត ហើយ​មួយរយៈ​ក្រោយ ទីនេះ​ប្រែក្លាយជា​វាល​ខ្សាច់​ដដែល ទើប​ពុំមាន​សត្វ​អ្វី​នៅក្នុង​នោះទេ ។​

​បើ​យើង​សម្លឹង​ពី​ទី​ខ្ពស់ នោះ​ពុំ​នឹកស្មាន​សោះ​ថា លើ​ផែនដី​មាន​ទេសភាព​បែបនេះ ។​

​ដោយហេតុ​នេះឯង ទើប​រៀងរាល់ឆ្នាំ ឲ្យ​តែ​រដូវភ្លៀង គឺ​មនុស្សម្នា​មកកាន់​ទីនេះ​យ៉ាងច្រើន ដើម្បី​ទស្សនា​ផ្ទាល់​ភ្នែក​នូវ​ទិដ្ឋភាព​១​ឆ្នាំ មានតែ​ម្តងនេះ ។​

​ភ្ញៀវទេសចរ ត្រូវធ្វើ​ដំណើរ​តាម​រថយន្ត Jeep ហើយ​ចុះ​ងូតទឹក ថតរូប​យ៉ាង​រីករាយ ៕

Loading...