​ការរញ្ជួយ​ដី​ខ្លាំងក្លា​មួយ មានកំ​រិត​ដល់ ៧,៨ រង្វាស់​រិច​ទ័​រ កើតឡើង​នៅ New Zealand ចុងឆ្នាំ​ទៅ​មិញ ធ្វើ​ឲ្យ​មនុស្ស ២០ នាក់ ស្លាប់ និង​របួស​ច្រើន​នាក់ ហេដ្ឋារចនាសម្ព័ន្ធ​រង​ការបំផ្លាញ​ធ្ងន់ធ្ងរ ។​

​ប៉ុន្តែ ក្រោយ​ការរញ្ជួយ​ដី​នេះ ពលរដ្ឋ New Zealand បាន​ត្រូវ​ធម្មជាតិ «​លួងលោម​» ព្រោះ​បញ្ជូន​ឲ្យ​កាដូ​ពិសេស​គឺ ប៉ាវ​ហឺ​ខ្មៅ​ពី​តំបន់​សមុទ្រ​ជ្រៅ​មក ។​

​តាម​របាយការណ៍​រប​ស់​អាជ្ញាធរ នោះ​ការរញ្ជួយ​ដី​ធ្វើ​ឲ្យ​មាន​បំរែបំរួល​សភាព​ភូ​កូ​ប្ព​សាស្ត្រ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​នេះ ។ កំរិត​ទឹកសមុទ្រ​ថយចុះ ហើយ​ដីល្បាប់​ច្រាន​ឡើង​ធ្វើ​ឲ្យ​លេច​សំដិល​នូវ​បរិមាណ​ប៉ាវ​ហ៊ឺ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ។​

​គួរ​បញ្ជាក់ថា ប៉ាវ​ហ៊ឺ គឺជា​ជល​នេសាទ​កម្រ ហើយ​ច្រើន​ទុក​សំរាប់​បំរើ​ដល់​អ្នកមាន ។ នៅ​ជំនាន់​ស័ក្តិ​ភូមិ ប៉ាវ​ហ៊ឺ​ជា​ប្រភេទ​មួយ​ស្ថិត​ក្នុងចំណោម​សត្វ​អាហារ​មួយ​ប្រភេទ ទុក​សំរាប់តែ​មហាក្សត្រ​ប៉ុណ្ណោះ ។​

​វា​សម្បូរ​នៅតាម​តំបន់​សមុទ្រ កោះ ដែលមាន​ថ្ម​ច្រើន ។ ពេល​នៅ​តូចៗ វា​ច្បាម​នឹង​ថ្ម​កៀក​ឆ្នេរ ។ ពេល​កាន់តែ​ធំ វា​កាន់តែ​ចេញទៅ​តំបន់​ទឹក​ជ្រៅ​នៅ​ជាមួយ​ផ្កាថ្ម ។ ការ​ប្រមាញ់​វា​ពុំមែន​ងាយស្រួល​ទេ ។​

​ក្នុង​ទឹកសមុទ្រ​ពុំ​ស្អាត វា​លូតលាស់​យឺត​ណាស់ ហេតុនេះ ១​ថ្ងៃ​ទៅ​១​ថ្ងៃ កាន់តែ​កម្រ ជាហេតុ​ធ្វើ​ឲ្យ​វា​ក៏​កាន់តែ​ថ្លៃ ។​

​ប៉ុន្តែ នៅ New Zealand វិញ​ពេលនោះ ប្រជា​នេសាទ និង​អ្នក​មុជទឹក បែរជា​នាំគ្នា​សំរុក​សង្គ្រោះ​ពួកវា នាំទៅ​កាន់​តំបន់​ទឹក​ជ្រៅ ព្រោះ​បើ​ទុក​ឲ្យ​វា​សំដិល​ខ្លួន​ចំ​ថ្ងៃ មិនបាន​ប៉ុន្មាន​ម៉ោង​ទេ វា​នឹង​ងាប់​អស់ហើយ ។​

​ពិតជា​រំ​ភើ​ង​ចិត្ត និង​ស្ងើចសរសើរ​មនៈសិកា​ររ​បស់​ពលរដ្ឋ​ប្រទេស​នេះ ដែល​ពុំ​គិតដល់​ប្រយោជន៍​ឯកជន ងាក​មក​គិតដល់​ជីវចម្រុះ -​កត្តា​ផ្តល់​ឲ្យ​គេ​នូវ​ជីវភាព​មួយ​សុខសាន្តត្រាណ​ទៅវិញ ៕​

Loading...