​កាលពី​ថ្ងៃទី ២១ សីហា លោក Alan Derrick អាយុ​៦៧​ឆ្នាំ ជា​ប្រជា​នេសាទ​ទើប​ចូលនិវត្តន៍​ម្នាក់ បាន​ដើរ​លង​តាម​ឆ្នេរសមុទ្រ​ជាមួយ Tom ដែលជា​កូនប្រុស ។

​អំឡុង​ពេលនោះ គាត់​ចោល​ភ្នែក​ក្រឡេកឃើញ​ថ្ម​១​ដុំ​មាន​រាងរៅ​ចម្លែក ហើយ​មាន​ក្លិន​… គាត់​ក៏បាន​យកមក​ផ្ទះ​ដើម្បី​ពិនិត្យ ។​

​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត Alan ពិតជា​ត្រេកអរ ដោយ​ដឹងថា ថ្ម​ចម្លែក​នេះ​គឺជា​ទ្រព្យ​សំណាង​របស់លោក ។​

​ក្រោយមក​ក៏​យកទៅ​បន្ទប់ពិសោធន៍ ។ លទ្ធផល​ប្រាកដ​ដូច​ការ​ស្មាន ព្រោះ “​ដុំថ្ម​ចម្លែក​” ដែល Alan រើស​បាន​វា​ជា Ambergris

​ដែលជា​កំណក​រឹង​នៃ​កាកសំណល់​របស់​ត្រី​បា​ឡែ​ន ។ ថ្វី​ត្បិត​វា​មាន​ក្លិន​ពិបាក “​ហិត​” បន្តិច​មែន តែ​វា​ជា​សមាសធាតុ​ចាំបាច់​សម្រាប់​ផលិត​ទឹកអប់​ដែលមាន​តម្លៃ​ថ្លៃៗ ។​

​ដុំថ្ម​-Anatergris ដែល​ឪពុក​កូន​នេះ​រើស​បាន មាន​ទម្ងន់ 1,13kg ហើយ​មានតម្លៃ​ប្រមាណ ៦៥.០០០​ផោន​អង់គ្លេស​ឯណោះ ។​

​កិច្ចសម្ភាសន៍​ក្នុង Clip ខាងក្រោម​លោក Alan ពោលថា សម្បត្តិ​ព្រះ​ប្រទាន​នេះ​លោក​ទុក​ឲ្យ​នៅ ឬក៏​ទិញ​ផ្ទះមួយ ដើម្បី​ទុក​ឲ្យ​គេ​ជួល ៕​