Stephen Paddock ត្រូវបាន​ស្រីពេស្យា​ពណ៌នា​ថាជ​ជន​និយម​ការរួម​ភេទ​បែប​ព្រៃផ្សៃ រវើរវាយ និង​តែង​ត្រូវ​លង​ដោយ​ទង្វើរ​ឧក្រិដ្ឋជន​របស់​ឪពុក ។​

​ស្ត្រី​ដែល​ពុំ​បញ្ចេញ​ឈ្មោះ​នេះ បាន​ឲ្យ​ដឹងថា នាង​បាន​ចំណាយពេល​រាប់​ម៉ោង ដើម្បី​ផឹកស្រា ហើយ​លេងបៀរ​ជាមួយ Paddock នៅ Sin City ។ នាង​ពណ៌នា​ថា ជននេះ​ជាម​នុស្ស «​ស្រមើស្រមៃ តែង​ត្រូវ​លង​ដោយ​រឿង​អ្វីមួយ​ជានិច្ច ហើយ​ជា​ជន​និយម​តណ្ហា​ព្រៃផ្សៃ​» ។​

​ស្ត្រី​នោះ​ពោលថាៈ «​ប្រសិន​គាត់​ឈ្នះល្បែង គាត់​នឹង​នាំ​ខ្ញុំ​មក​បន្ទប់ ហើយ​រួមភេទ ។ ប៉ុន្តែ ការរួម​ភេទ​នោះ​រាល់​លើក គឺ​សែន​សាហាវ ហើយ​ព្រៃផ្សៃ​ពុំ​ខុស​អ្វី​នឹង​ទង្វើរ​ចាប់រំលោភ​ក្នុង​ខ្សែភាពយន្ត​» ។​

​ស្រីផ្កាមាស​រូបនេះ​នៅបាន​ប្រាប់​បន្ថែមថា ខ្មាន់កាំភ្លើង Paddock ពុំ​ញញើត​បង្អួត​ពី​ឪពុក​របស់ខ្លួន​ដែលជា​ចោរប្លន់​ធនាគារ​ដ៏​ល្បីល្បាញ​ម្នាក់ ហើយ​ថា នេះ​ជា​ប្រការ​តាម​លង​ធំ​បំផុត​ក្នុង​ជីវិត​របស់ខ្លួន ។​

​នាង​បាន​ដកស្រង់​សម្តី​របស់​ឧក្រិដ្ឋជន​រូបនេះ តែង​រអ៊ូ​ថាៈ «​ខ្ញុំ​កើតមក​បាន​មាន​ឈាមជ័រ​អាក្រក់​» ។​

​នៅ​ពុំទាន់​អស់​ទេ ជារឿយៗ តាម​ស្រីពេស្យា​វ័យ ២៧ ឆ្នាំ រូបនេះ នោះ​គឺ Paddock ច្រើនតែ​រំលឹក​ដល់​ការមន្ទិលសង្ស័យ​គ្រប់បែបយ៉ាង ជាអាទិ៍ៈ សង្ស័យថា​ភេរវកម្ម​ថ្ងៃទី​១១ កញ្ញា គឺ​រដ្ឋាភិបាល​អាមេរិក​ស្ថិតនៅ​ពីក្រោយ ។​

​ការ​ស្ថិតនៅ​ជាមួយ Paddock ម្តងៗ នាង​ទទួលបាន ៦០០០ ដុល្លារ ។​

​នៅ​ពី​ក្នុង​បន្ទប់​បាញ់រះ ចុះ​ហ្វូងមនុស្ស និង​សក​សព​របស់ Paddock ដែល​ធ្វើអត្តឃាត 


​តាម​សាច់ញាតិ​របស់ Paddock បង្ហើប​ប្រាប់​នោះ ជន​រូបនេះ​ច្រើន​រំសាយ​អារម្មណ៍​ជាមួយ​ស្រីពេស្យា​នៅ Las Vegas រាល់​ពេលដែល​ទំនាក់ទំនង​មនោសញ្ចេតនា​របស់ខ្លួន នឹង Marilou Danley ជា​ស្រី​ស្នេហ៍ (​ក្នុង​រូប​) មាន​ល្អក់កករ ។​

«​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​» ប្រហែល​ចង់​ធ្វើ​ដូចជា​ឪពុក​ខ្លួន – «​ចោរប្លន់​ធនាគារ​ម្នាក់​» – ហេតុនេះ Paddock បានធ្វើការ​បាញ់រះ​ធ្វើ​ឲ្យ​មនុស្ស ៥៩ នាក់​ស្លាប់ និង ៥២៧ នាក់ រងរបួស នៅ Las Vegas យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ ៕​

Reported Shooting At Mandalay Bay In Las Vegas

Police officers and medical personnel stand at the scene of a shooting near the Mandalay Bay resort and casino on the Las Vegas Strip, Monday, Oct. 2, 2017, in Las Vegas. Multiple victims were being transported to hospitals after a shooting late Sunday at a music festival on the Las Vegas Strip. (AP Photo/John Locher)

People react at gunshots heard at music festival in Las Vegas
Reported Shooting At Mandalay Bay In Las Vegas
Victims of a shooting at the Route 91 Harvest country music festival in Las Vegas on Oct. 1, 2017.

Loading...