Mike Thess ត្រូវបាន​គេ​ផ្តល់​រហស្សនាម «​អ្នកប្រមាញ់​ព្យុះ​» របស់​ទស្សនា​វ​ដ្តី National Geographic បាន​តទល់​នឹង​ចរន្តទឹក​កំពុង​ហូរ​គួច​យ៉ាងខ្លាំង ក្នុង​បន្ទប់​ចត​រថយន្ត ខណៈពេលដែល​ព្យុះ Nate កំពុង​វាយលុក​ក្រុង Biloxi រដ្ឋ Mississippi អាមេរិក កាល​យប់​ថ្ងៃទី​៧ តុលា (​ម៉ោង​អាមេរិក​) ។​

​ខ្សែ​វីដេអូ​បាន​ថត​ទិដ្ឋភាព​ដែល Theiss ដែល​ឈរ​ទ្រេតទ្រោត​កណ្តាល​ចរន្តទឹក​ហូរ ហើយ​ផ្តល់ព័ត៌មាន​នោះ ពេល​បង្ហោះ​ឡើង​បណ្តាញ​សង្គម​ ។ ក្រៅពី​ការ​ស្ងើចសរសើរ​ចំពោះ​ស្មារតី​បំពេញភារៈកិច្ចជា​អ្នកសារព័ត៌មាន ក៏​នៅ​រង​ការរិះគន់​ពុំ​តិច​ដែរ ពិសេស​គេ​ចាត់ទុកថា នេះ​ជា​សកម្មភាព​គ្រោះថ្នាក់​ខ្លាំងណាស់ ។ សមាជិក​បណ្តាញ Twitter ម្នាក់​នៅបាន​សំណូមពរ​ឲ្យ​មានការ​ហាមឃាត់​ឲ្យ​អ្នកសារព័ត៌មាន​បំពេញបេសកកម្ម ក្នុងពេល​ព្យុះភ្លៀង​បែបនេះ​ទៀត ។ មនុស្ស​ភាគច្រើន​បួងសួង​កុំ​ឲ្យ​គាត់​ជួបប្រទះ​គ្រោះថ្នាក់ ។​

Nate ជា​ព្យុះសង្ឃរា​ទី​៣ បាន​វាយប្រហារ​អាមេរិក តែ​ក្នុង​រយៈពេល ៦ សប្តាហ៍ កន្លងមក​ប៉ុណ្ណោះ ។ មុននេះ គឺ​ព្យុះ Harvey និង Irma ដែល​បាន​វាយប្រហារ​រដ្ឋ Texas និង Florida ធ្វើ​ឲ្យ​មនុស្ស​រាប់សិប​នាក់​ស្លាប់ និង​ផ្ទះ​រាប់ម៉ឺន​ខ្នង​រង​ការបំផ្លាញ ៕

Loading...