​តារាចម្រៀង​វ័យក្មេង សន ផល្លី​កា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ តែ​នាង​ហាក់ដូចជា​មិនសូវ​ទាញ់​បាន​ប្រជាប្រិយភាព​ច្រើន​ផុសផុល​ពី​សំណាក់​ទស្សនិកជន​នោះទេ ទើប​ធ្វើឱ្យ​អ្នកមួយ​ចំនួន​សឹងតែ​មិនដឹងថា​នាង​ជា​តារាចម្រៀង​ផង ។​

​ទោះបីជា​ផ្នែក​សិល្បៈ​មិនសូវ​រីកចម្រើន​ក្ដី ប៉ុន្ដែ​បើ​ងាក​ទៅ​មើល​ជីវិត​ឯកជន​របស់​តារា​ស្រី​រាង​តូច​ច្រឡឹង សន ផល្លី​កា រូបនេះ​វិញ ជីវិត​ស្នេហា​របស់​នាង​ហាក់​ជោគជ័យ​ជាង​រឿង​ការងារ ព្រោះ​ត្រូវ​គូស្នេហ៍​សំណព្វចិត្ត ស្រឡាញ់​ថ្នាក់ថ្នម និង ផ្គាប់ចិត្ត​សឹងតែ​គ្រប់​រឿង ។​

​ជាក់ស្ដែង​ថ្មីៗ​នេះ គ្រាន់តែ​ឮ សន ផល្លី​កា រអ៊ូ​ចង់​ប្ដូរ​រថយន្ត​ថ្មី​ភ្លាម មិនយូរប៉ុន្មាន គូស្នេហ៍​របស់​នាង​ស្រាប់តែ​ទិញ​មក Surprise ដល់​មុខផ្ទះ​ភ្លែត ធ្វើឱ្យ​ស្រី​ស្រស់​រូបនេះ រំភើប​រក​ពាក្យ​ថ្លែង​មិន​ចង់បាន «​ទៅ​មើល​ឡាន​បី​ថៃ្ង​ជាប់​គ្នា ហើយ​គាត់​សួរថា ស្រលាញ់​អា​មួយណា​ខ្ញុំ​ថា ហឹម​ស្រលាញ់ Mazda តែ​លុយ​មិន​គ្រប់​ក៏​មក​ផ្ទះ​វិញ​។ តែ​ថៃ្ង​មិញ​នាំទៅ​មើល​ទៀត​ថាបើ​លុយ​មិន​គ្រប់​កុំ​ស្រលាញ់ ខ្ញុំ​ក៏​នៅ​ស្ងៀម ហើយ​ផុស Facebook ថា​ចង់​ដូរ​ឡាន គាត់​ក៏​បើក​ឃើញ គាត់​និយាយថា ចឹ​ង​ក៏​ផុស​ដែរ តែ​ស្រាប់តែ​មិនបាន​ប៉ុន្មាន​ម៉ោង លេង​យកមក​ចឹ​ងៗ​ហ្មង បង​មិនមែន​អ្នកមាន តែ​អ្វីដែល​អូន​ស្រលាញ់ បង​នឹង​ខំ​រកលុយ​ទិញ​ឱ្យ​អូន អរគុណ​ទោះ​វា​មិន​ថៃ្ល​ខ្លាំង​កប់​ពពក តែ​ជា​របស់​ដែល​ខ្ញុំ​ប្រាថ្នា គាត់​ថា​ថ្លង់​នឹង​ខ្ញុំ​រអ៊ូ​រាល់​ថៃ្ង​ណាស់​មិន​ទិញ​ទេ​គឺ​មុខ​ញ៉ុ​ក​»៕​

Loading...