​រូបភាព​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នារី​ជា​បុគ្គលិក​ម្នាក់ ដែល​ប្រើ​ការងារ​នៅ​កន្លែង​ធ្វើ​ប៉ាស្ព័រ (​លិខិតឆ្លងដែន​) ដោយ​អង្គុយ​ក្នុង​ឥរិយាបទ​មិន​សមរម្យ (​មិន​ទើសក្បាល​នរណា​) នៅ​ចំពោះមុខ​បងប្អូន​ពលករ​ចំណាកស្រុក​កំពុង​ឈរ​រង់ចាំ​ធ្វើ​យ៉ាង​កកកុញ​នោះ បាន​ល្បី​ខ្ទរខ្ទារ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ រូបភាព​នេះ​បាន​បន្ត​ល្បី​ឡើងវិញ បន្ទាប់ពី​បងប្អូន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក (​អ្នក​ទើសភ្នែក​) បាន​ចែករំលែក​នាពេល​ថ្មីៗ​នេះ ក្នុង​បំណង​ដាស់តឿន​អ្នកបម្រើ​ការងារ ជាពិសេស​ផ្នែក​ផ្តល់​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងឡាយ គប្បី​កុំ​ធ្វើ​ត្រាប់​តាម​បុគ្គលិក​ស្រី​ដូច​ក្នុង​រូបភាព​នេះ ។​

​បុគ្គលិក​ស្រី​រូបនេះ ត្រូវបាន​ដឹងថា បាន​កំពុង​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ព្រងើយ ក្នុង​កាយវិការ​អង្គុយ​ផ្នែក​លើ​កៅអី​មិន​សមជា​អ្នករៀន​អ្នក​សូត្រ​ចេះដឹង​ខុសត្រូវ​តែម្តង ។ ទោះយ៉ាងណា មិនមែន​ថា​នៅ​កន្លែង​ធ្វើ​ប៉ាស្ព័រ ឬ កន្លែងដទៃទៀត អ្នកធ្វើការ​សុទ្ធ​បញ្ចេញ​អត្ត​ច​រិ​ក​អាក្រក់​អីចឹង​ទាំងអស់​នោះទេ ប៉ុន្តែ ណាស់​តែមនុស្សមួយ​ចំនួន​តូច ជាពិសេស​ស៊េរី​មនុស្ស​ដែល​នាំចូល​ធ្វើការ​តាម​ខ្សែ​អីចឹង ហើយ​រៀន​បាន​តិចតួច ខ្វះ​ការអប់រំ យល់ដឹង​ពី​សីលធម៌​រស់នៅ​ក្នុងសង្គម​ច្រើន ។ ជាងនេះទៀត បើតាម​អ្នក​ខម​មិនបាន​រិះគន់ថា «​នេះ​ជាការ​ងារ​រើស​ដាក់​ប​ពូក​និយម​កូន​អ្នកធំ​កូនអ្នកមាន​ចូលធ្វើ​មិនបាច់​ប្រឡង​នេះ​ជា​ច​រឹក​ធ្វើអោយ​បរទេស​មើលងាយ​ខ្មែរ​» ។​

​ទន្ទឹម​នោះ​ផងដែរ តារា​ហ្វេ​ស​ប៊ុ​កលោក PeyPey Dy ក៏​បានចេញ​វីដេអូ (​បាញ់​) រិះគន់​យ៉ាង​ឈឺៗ​ផងដែរ ទាក់ទង​នឹង​រូបភាព​នារី​អង្គុយ​ធ្វើការ​នៅ​កន្លែង​ធ្វើលិខិត​ឆ្លងដែន​ខាងលើ​នេះ ៕

Loading...