​ស្ត្រីជន​ជាតិចិន​៣​នាក់ ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ទទួលយក​ការវះកាត់​កែ​សម្ផស្ស ត្រូវបាន​ជាប់គាំង​នៅ​ព្រលានយន្តហោះ នៃ​ការធ្វើដំណើរ​វិល​ត្រលប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ ព្រោះតែ​មុខមាត់​របស់​ពួកគេ​មាន​សភាព​ខុសគ្នា​ដាច់ស្រឡះ ជាមួយ​រូបថត​លិខិតឆ្លងដែន​របស់​ពួកគេ ។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​៣​នាក់​ខាងលើនេះ ទើប​ឆ្លងកាត់​ការវះកាត់​កែ​សម្ផស្ស ហើយ​ផ្ទៃមុខ​របស់​ពួកគេ​នៅ​ហើម​ស្ពុរ ជាមួយ​ស្បៃ​រុំ​របួសរុំព័ទ្ធ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​អស់សំណើច​នេះ ត្រូវបាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Ctrip បង្ហោះ​ផ្សាយ​ព័ត៌មាន​នេះ​ជាមួយ​ពាក្យពេចន៍​សរសេរថាៈ «​មនុស្ស​៣​នាក់​នេះ ពុំបាន​ឡើង​យន្តហោះ ហើយ​ត្រូវ​អង្គុយ​រងចាំ​ដើម្បី​កំណត់​អត្តសញ្ញាណ​» ។​

​ទន្ទឹម​នោះ​ផងដែរ មាន​មនុស្ស​រាប់ពាន់នាក់​បាន​មានមតិ​ជុំវិញ​រូបភាព​នេះ ដោយ​ខ្លះ​ថា វា​ជាហេតុ​ការណ៍​មួយ​គួរ​ឲ្យ​អស់សំណើច និង​ខ្លះទៀត​ក៏​សំដែង​ការ​អាណិត​ចំពោះ​បំណង​ចង់​ស្អាត​របស់​ស្ត្រី​៣​រូប​ខាងលើ ។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ១៥ ឆ្នាំ មកនេះ ប្រទេស​កូរ៉េខាងត្បូង​បាន​ក្លាយជា​ទីកន្លែង​ប៉ងប្រាថ្នា​របស់​ស្ត្រី​ចិន​ជាច្រើន ដែល​ចង់​កែលំអរ​សម្ផស្ស​របស់​ពួកគេ ៕​

Loading...