​ស្ត្រី​ជា​ម្តាយ​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ថា​ជាម​នុស្ស​អន់​ច​រិ​ក និង​គ្មាន​ការទទួលខុសត្រូវ បន្ទាប់ពី​បានធ្វើ​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម ឲ្យ​កូនតូច​របស់ខ្លួន​ជុះនោម​ដាក់​ចាន​អាហារ​របស់​ភោជនីយដ្ឋាន​បែបនេះ ។​

​យោងតាម​វីដេអូ​រីក​រាលដាល​នៅលើ Weibo បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្តាយ​ម្នាក់​មកពី​ទីក្រុង​ប៉េកាំង (​ចិន​) កា​ពី​ពេល​ថ្មីៗ​នេះ ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ភោជនីយដ្ឋាន​មួយ ដោយ​ឲ្យ​កូនប្រុស​របស់​នាង​ធ្វើ​អ្វី​គួរ​ឲ្យ​ស្អប់ខ្ពើម ដោយ​ពុំមាន​អនាម័យ ដែល​បង្ក​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ផ្ទុះ​កំហឹង​ទៅនឹង​ឥរិយាបទ​នេះ​របស់​នាង​ជាខ្លាំង ។

​បន្ទាប់ពី​ម៉ែ និង​កូន​នេះ​ចាកចេញ ម្នាក់​ក្នុងចំណោម​បុគ្គលិក​ទាំងអស់​របស់​ភោជនីយដ្ឋាន ដែល​បម្រើ​ការងារ​នៅ​ទីនោះ​អស់​រយៈពេល​ជាង ១០ ឆ្នាំ បាន​និយាយថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ពួកគេ​ពុំ​ធ្លាប់​បានឃើញ​ពីមុនមក ។ ព្រោះថា រាល់ពេល​ភ្ញៀវ​មាន​បញ្ហា «​រឿងនេះ​» ពួកគេ​តែង​ជួយ​សម្រួល​ដល់​ពួកគេ ពុំដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ណា​ម្នាក់​ជួប​រឿង​អាម៉ាស​ម្តងណា​នោះទេ ។​

​បុគ្គលិក​រូបនោះ​នៅបាន​និយាយថាៈ «​យើងខ្ញុំ​ពិតជា​ពុំ​យល់​សោះឡើយ ហេតុអ្វី​បានជា​ភ្ញៀវ​ម្នាក់នេះ មិន​នាំ​កូនតូច​របស់គាត់​ទៅកាន់​បង្គន់​? ។ យើង​មាន​បន្ទប់ទឹក​ត្រឹមត្រូវ និង​គ្រប់​កំរិត​សម្រាប់​អតិថិជន​ប្រើប្រាស់​» ៕​

————
រឿងប្លែកបន្ត៖ ដល់ក​! ស្ត្រី​៣​នាក់​ត្រូវបាន​រារាំង​មិន​ឲ្យ​ឡើង​យន្តហោះ ព្រោះតែ​….

​ស្ត្រីជន​ជាតិចិន​៣​នាក់ ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ទទួលយក​ការវះកាត់​កែ​សម្ផស្ស ត្រូវបាន​ជាប់គាំង​នៅ​ព្រលានយន្តហោះ នៃ​ការធ្វើដំណើរ​វិល​ត្រលប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ ព្រោះតែ​មុខមាត់​របស់​ពួកគេ​មាន​សភាព​ខុសគ្នា​ដាច់ស្រឡះ ជាមួយ​រូបថត​លិខិតឆ្លងដែន​របស់​ពួកគេ ។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​៣​នាក់​ខាងលើនេះ ទើប​ឆ្លងកាត់​ការវះកាត់​កែ​សម្ផស្ស ហើយ​ផ្ទៃមុខ​របស់​ពួកគេ​នៅ​ហើម​ស្ពុរ ជាមួយ​ស្បៃ​រុំ​របួសរុំព័ទ្ធ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​អស់សំណើច​នេះ ត្រូវបាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Ctrip បង្ហោះ​ផ្សាយ​ព័ត៌មាន​នេះ​ជាមួយ​ពាក្យពេចន៍​សរសេរថាៈ «​មនុស្ស​៣​នាក់​នេះ ពុំបាន​ឡើង​យន្តហោះ ហើយ​ត្រូវ​អង្គុយ​រងចាំ​ដើម្បី​កំណត់​អត្តសញ្ញាណ​» ។​

​ទន្ទឹម​នោះ​ផងដែរ មាន​មនុស្ស​រាប់ពាន់នាក់​បាន​មានមតិ​ជុំវិញ​រូបភាព​នេះ ដោយ​ខ្លះ​ថា វា​ជាហេតុ​ការណ៍​មួយ​គួរ​ឲ្យ​អស់សំណើច និង​ខ្លះទៀត​ក៏​សំដែង​ការ​អាណិត​ចំពោះ​បំណង​ចង់​ស្អាត​របស់​ស្ត្រី​៣​រូប​ខាងលើ ។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ១៥ ឆ្នាំ មកនេះ ប្រទេស​កូរ៉េខាងត្បូង​បាន​ក្លាយជា​ទីកន្លែង​ប៉ងប្រាថ្នា​របស់​ស្ត្រី​ចិន​ជាច្រើន ដែល​ចង់​កែលំអរ​សម្ផស្ស​របស់​ពួកគេ ៕​

Loading...