​ថ្មីៗ​នេះ​មានការ​លើកឡើង​យ៉ាង​ផុសផុល​ថា កុមារី អ៊ុក សុ​វណ្ណា​រី កំពុង​ត្រូវបាន​ផលិតកម្ម​ធំ​មួយ​ទាក់ទង​នាង​ទៅ​ច្រៀង និង រង់ចាំតែ​ចម្លើយ​អូ​ខេ​ពី​ក្មេងស្រី​រូបនេះ ទោះបីជា​នាង​បាន​ធ្លាក់​ចេញពី​កម្មវិធី The Voice Kids Cambodia ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ សៅ​រិ៍ ទី ០៧ សប្ដាហ៍​មុន​រួចទៅហើយ​ក្ដី ។​

​ប្រភពព័ត៌មាន​បា​នប​ន្ថែ​ម​ទៀតថា កុមារី អ៊ុក សុ​វណ្ណា​រី នៅមាន​ចិត្ត​ស្ទាក់ស្ទើរ​ដោយសារតែ​រូបនាង​នៅជាប់​កុងត្រា​ជាមួយ​ខាង​កម្មវិធី​នៅឡើយ ពោលគឺ​ត្រូវ​រង់ចាំ​រហូត​ចប់​កុងត្រា​សិន​ទើប​សម្រេចចិត្ត​តាម​ក្រោយ ។ យ៉ាងណាមិញ គេ​នៅ​មិនទាន់​កំណត់​ច្បាស់ការ​ថា អ៊ុក សុ​វណ្ណា​រី ពិតជា​ត្រូវបាន​ផលិតកម្ម​ធំ​ទាក់ទង​ពិត ឬ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​នោះទេ ។​

​តែ​ទោះជា​យ៉ាងណា ថ្មីៗ​នេះ កុមារី អ៊ុក សុ​វណ្ណា​រី បាន​បង្ហើប​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហាក់ដូចជា​បានបង្ហាញ​ឱ្យឃើញថា រឿងរ៉ាវ​ដែល​គេ​បាន​លើកឡើងថា​នាង​ត្រូវ​ផលិតកម្ម​ធំ​កំពុង​ទាក់ទង​ទៅ​ច្រៀង​ខាងលើ គឺជា​ការពិត​អ៊ីចឹង តាមរយៈ​ពាក្យ​មួយ​ឃ្លា​ថា «​បើ​រឿងនេះ​ជាការ​ពិត តើ​បងៗ​ពូ​មីង​គិត​យ៉ាងណា​? សុំ​ជា​យោបល់​ប្អូន​ផង​» ។ នេះ​ជា​ចេតនា​មួយ​ដែល​កុមារី​ពោល​ពេញ​ដោយ​សមត្ថភាព អ៊ុក សុ​វណ្ណា​រី បង្ហើប​ដល់​អ្នកគាំទ្រ​ថា ពេលនេះ​ខ្លួន​ពិតជា​ត្រូវបាន​គេ​ទាក់ទង​ដូច​ព័ត៌មាន​លេចឮ​មែន ៕

 

Loading...