លោកតានាយចេក ជាតារាកំប្លែងមានឈ្មោះបោះសម្លេងមួយរូប នៅក្នុងចំណោមក្រុមកំប្លែងរបស់នាយកុយ ប៉ុន្តែ នៅពេលដែលយើងបានដឹងថា តម្លៃខ្លួនរបស់គាត់ពេលឡើងឆាកសម្តែងៗម្តងៗ ពិតជាធ្វើឲ្យយើងពុំនឹកស្មាន… ។

បើតាមបុរសម្នាក់ឈ្មោះ តាំង គីមឡេង ដែលតែងដើរជួយដល់ជនក្រីក្រចាស់ជរានៅក្នុងសង្គម បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកថា៖

«តារាកំប្លែងស្រុកខ្ញុំពេលបានដឹងពីការលេងកំប្លែងនៅលើទូរទស្សន៍ម្តងគួរឲ្យអាណិតពេលល្បីបានកម្រៃខ្ពស់ពេលលោកតាអស់ប្រជាប្រិយភាពគឺកម្រៃបានត្រឹមតែ20$ លោកតាចេករាល់ពេលទៅលេងកំប្លែងម្តង ត្រូវជិះពីរង្វង់មូលកួរស្រូវដល់ស្ថានីយ៍ទូរទស្សន៍ CTN ទៅលេងកប្លែងម្តងបានត្រឹមតែ20$ គ្រាន់តែចាក់សាំងក៏អស់5លីត្រទៅហើយ ហើយលោកតាបានប្រាប់មកទៀតថា លោកតារាល់ដងលេងច្រើនបុស្ត៍និងតាមខេត្តតែបច្ចុប្បន្ននេះលោកតាលេងបានតែមួយបុស្ត៍តែប៉ុណ្នោះគឺស្ថានីយ៍ទូរទស្សន៍ CTN សុំជួយ share អោយមានការជួយដល់តារាកំប្លែងចាស់ៗផង»។

បើងាកមកជីវិតក្រៅសិល្បះកំប្លែងវិញ សព្វថ្ងៃនេះ លោកតាចេកបានកំពុងប្រកបរបរលក់ដូរនៅផ្ទះបន្តិចបន្តួច ដើម្បីអាចជួយបន្ធូរបន្ថយជីវភាពដែលកំពុងខ្វះខាត ។ ព្រោះថា ដូចដែលមហាជនធ្លាប់បានដឹងហើយថា កន្លងមក លោកតាចេកបានជួបការលំបាកខ្វះខាតជាខ្លាំង រហូតដល់មានសិល្បះករជាច្រើនបានជួយឧត្ថម្ភជាថវិកា និងរបស់របរប្រើប្រាស់បន្តិចបន្តួចដល់គាត់ទៀតផង ដែលក្នុងនោះមានលោកឧកញ្ញា ដួង ឆាយ និងលោកឧកញ្ញា ម៉ុង ប្ញទ្ធី ផងដែរ ៕

Image may contain: one or more people and outdoor

Image may contain: 1 person, smiling, tree, outdoor and nature

រូបភាព៖ google

Loading...