​កាលពី​មួយរយៈ​មុន តារា​កំប្លែង នាង​ខ្ញុង បាន​បែកធ្លាយ​ដំណឹង​រស់នៅ​ជាមួយ​នាយ កៃ​ដ ដូច​ប្ដី​ប្រពន្ធ ដោយ​ត្រឹមតែ​ប្រា​ព្ធ​ពិធីសែនព្រេន​ទទួល​ដឹងឮ​ពី​សំណាក់​ចាស់ទុំ​ទាំងសងខាង​ប៉ុណ្ណោះ ។ ក្រោយមក​ដំណឹង​កាន់តែ​សុះសាយ តារា​កំប្លែង​រូប​ស្រស់​ខាងលើ ក៏​ព្រម​ទទួលស្គាល់ថា នាង​ពិត​ជាមាន​ស្នេហា​ជាមួយ​នាយ កៃ​ដ និង បានរស់នៅ​ជាមួយគ្នា​ដូច​ប្ដី​ប្រពន្ធ​មែន ។​

​បើទោះបីជា​ចំណង​ស្នេហ៍​របស់​តារា​កំប្លែង នាង​ខ្ញុង និង នាយ កៃ​ដ បាន​ត្រឹម​សែនព្រេន​ធម្មតា មិនបាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ពិតមែន ប៉ុន្ដែ​គូស្នេហ៍​សិល្បៈ​មួយគូ​នេះ បាន​ស្លៀក​ឈុត​កូនកំលោះ កូនក្រមុំ​ជាមួយគ្នា​ថត​ឱ្យ​សំអាងការ​មួយ​ប្រៀប​ដូច​រៀបការ​មែនទែន​អ៊ីចឹង ។​

​ជាមួយគ្នានេះ គូស្នេហ៍​សិល្បៈ​ដែល​សុទ្ធសឹងតែ​ជាតា​រា​កំប្លែង​ដូចគ្នា នាង​ខ្ញុង និង នាង កៃ​ដ គ្រង​ជាមួយ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ពិតជា​ស្រស់ស្អាត សមសួន ស័ក្តិសម​គ្នា​ខ្លាំងណាស់ ។ ក្នុងនោះ​អ្នក​ទាំងពីរ​ក៏ត្រូវ​បាន​មហាជន​កោតសរសើរ​ថា​សម​គ្នា​មិន​ដាច់​ពី​មាត់​ផងដែរ ៕


Loading...