​ថ្មីៗ​នេះ​មានរឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បានកើត​ឡើងលើ​តារាចម្រៀង​ស្រី​ក្នុង​ល​ផិត​កម្ម We Production ចម្រើន សុ​ភ័​ក្រ ដោយ​ក្នុងខណៈ​ពេលដែល​កំពុង​បង្ហាញ​វត្តមាន​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ ស្រាប់តែ​នាង​បាន​លេចចេញ​កេរ្តិ៍ខ្មាស​ល្វែងលើ លើគោក​តែម្តង បង្កឱ្យមាន​ការ​ល្បី​ពេញ​បណ្តាញ​សង្គម ។​

​បើ​មើល​តាមរយៈ​វីដេអូ យើង​ឃើញថា តារាចម្រៀង ចម្រើន សុ​ភ័​ក្រ ហាក់​មិនបាន​ចាប់អារម្មណ៍​ឡើង​នៅពេល​ខ្លួន​លេចចេញ​របស់​សំខាន់​ល្វែង​ខាងលើ ខណៈពេល​កំពុង​រាំច្រៀង​ក្នុង​កម្មវិធី​ប្រគំ​ត្ត្រី​មួយ នៅ​ស្ថានីយទូរទស្សន៍ CTN កាលពីពេល​កន្លងទៅនេះ ។ សឹងតែ​មិនគួរ​ឱ្យ​ជឿ​សោះ​ថា តារាចម្រៀង​ស្រី​រូបនេះ​បែរជា​មក​ភ្លាត់ស្នៀត​រាំ​ដល់​ភ្លេចខ្លួន បណ្តោយឱ្យ​លេច​កេរ្តិ៍ខ្មាស​ល្វែងលើ នៅលើ​ឆាក​ដែល​កំពុងមាន​បណ្តា​ទស្សនិកជន​ជាច្រើន​កំពុង​អង្គុយ​ទស្សនា​ត្រៀបត្រា​ក្នុង​ស្ទូ​ឌី​យោ និង តាម​កញ្ចក់​ទូរទស្សន៍​បែបនេះ ។​

​វីដេអូ​របស់​តារាចម្រៀង ចម្រើន សុ​ភ័​ក្រ ដែល​រាំច្រៀង​រហូតដល់​លេច​កេរ្តិ៍ខ្មាស​ល្វែងលើ​ទាំង​មិនបាន​តាំងចិត្ត និង ដឹងខ្លួន​នេះ ត្រូវបាន​គេ​ចែករំលែក​បន្ត​គ្នា​ពេញ​ក្នុង​ហ្វេ​ស​ប៊ុ​ក ហើយ​អ្វីដែល​សំខាន់​នោះ​មានការ​ឡើងជា​សំណួរ​ហួសចិត្ត​ថា តើ​តារាចម្រៀង ចម្រើន សុ​ភ័​ក្រ មិនបាន​ពាក់អាវ​ក្នុង​ការពារ​ឬ​យ៉ាង ទើប​បណ្តាលឱ្យ​កើតមាន​រឿង​អសោច​កេរ្តិ៍​បែបនេះ​ឡើង ? ទោះជា​យ៉ាងណា​នេះ​គឺ​មិនមែនជា​ចេតនា​ណាមួយ​របស់​តារាចម្រៀង ចម្រើន សុ​ភ័​ក្រ ដែរ ចំពោះ​រឿងនេះ​គឺ​កើតឡើង​ដោយ​ចៃដន្ន និង មិនដឹង​ខ្លួន​ប៉ុណ្ណោះ ហើយ​បើតាម​នាង​ក៏​មិន​ចង់ឱ្យ​រឿង​បែបនេះ​កើតឡើង​ដែរ ៕ សាកល​



Loading...