យោងតាមការផ្តល់ព័ត៌មានពីលោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បាញល្បីមួយរូបនៅកម្ពុជា ទៅកាន់បណ្តាញសារព័ត៌មាន Freshnews នៅល្ងាចថ្ងៃទី១៧ តុលា នេះថា ក្រោយពីសពរបស់តារាចម្រៀង សាន ស្រីឡៃ យកទៅតម្កល់ត្រឹមតែមួយយប់នៅវត្តសែនសុខ ស្រាប់តែអាចារ្យឈ្មោះ ចាន់ សំណាង បានទាមទារលុយថ្លៃតម្កល់សព, ថ្លៃអាចារ្យ, ថ្លៃរៀបចំពិធី និងក្តារមឈូស សរុបរហូតដល់ ២៦០០ ដុល្លារ ។

ដោយសារតែការទារថ្លៃហាក់ដូចជាជ្រុលហួសពេក ហេតុនេះខាងក្រុមហ៊ុនហង្សមាស ដែលជាអ្នកទទួលរ៉ាប់រងលើការចំណាយសំរាប់បុណ្យសព មានការហូសចិត្ត ក៏បានសួរនាំ ប៉ុន្តែ មិននឹកស្មានថាអាចារ្យមុខលុយនេះ បែរជាបោះសម្តីមើលងាយដល់ក្រុមហ៊ុនហង្សមាស ដោយនិយាយថា បើមិនឲ្យលុយទេ សូមអញ្ជើញយកសពទៅវិញ ។

តាមលោក រិទ្ធី នោះអាចារ្យ ចាន់ សំណាង រូបនេះ ពុំត្រឹមតែមាក់ងាយលើក្រុមហ៊ុនហង្សមាសនៅពាក្យសម្តី «ថៅកែហង្សមាសធំប៉ុណ្ណាប៉ុណ្ណីមកថោកទាប អត់លុយឲ្យវត្ត» ប៉ុណ្ណោះទេ គឺថែមទាំងបានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង ។

ខាងក្រោមនេះ ជាក្រដាបញ្ជីនៃការទាមទាររបស់អាចារ្យ ចាន់ សំណាង៖

——————
រឿងទាក់ទង៖ ស្តាប់ម្តាយ សាន ស្រីឡៃ រៀប​រាប់​ដំណើរ​រឿង​ខ្លះៗ ដែល​អាច​នាំ​ឲ្យ​កើត​មាន​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ

​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស សាន ស្រី​ឡៃ ដែល​បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ ដោយសារ​ស្នាដៃ​ប្តី​របស់​នាង បានធ្វើ​ឲ្យ​ជាពិសេស​មជ្ឈដ្ឋាន​មហាជន​ម្នាក់ៗ​សង្ស័យថា ករណីនេះ​អាច​កើតឡើង​ដោយសារ​រឿង​ប្រច័ណ្ឌ ។​

​យ៉ាងណាមិញ បើតាម​បទសម្ភាសន៍​របស់​អ្នកសារព័ត៌មាន​ជាមួយ​ម្តាយបង្កើត​របស់ សាន ស្រី​ឡៃ អ្នកស្រី ឡុង ច​ន្ធី បាន​រៀប​រាប់ទាំង​អួលដើមក​ថា កូនស្រី​របស់គាត់ សាន ស្រី​ឡៃ ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៤​នាក់ ។ នាង​មាន​ប្តី​ឈ្មោះ ជ័យ រិ​ន អាយុ​ប្រហែល ៤៧ ឆ្នាំ ជា​មន្ត្រី​គយ​ដែល​ពីមុន​ប្រចាំ​នៅ​ប៉ោយប៉ែត ។​

​អ្នកស្រី​បាន​បន្តថា កូនប្រសារ​ឈ្មោះ ជ័យ រិ​ន តែងតែ​រកាំរកូស​ឈ្លោះទាស់ទែង​នឹង​កូនស្រី​របស់គាត់​រហូត ពោលគឺ​គ្មានអ្វី​ក្រៅ​ពាក្យ​រឿង​ប្រច័ណ្ឌ​តែម្តង ។ នៅពេល​មក​ប្រលង​ចម្រៀង The Voice Cambodia ក៏​ពួកគេ​ទាំងពីរ​ពុំទាន់​លែងលះគ្នា​ដាច់​ស្រាច់​ដែរ ។ ប៉ុន្តែ សព្វថ្ងៃនេះ គាត់ និង​កូនស្រី សាន ស្រី​ឡៃ រស់នៅ​ជុំគ្នា ខណៈ​ប្តី​នាង​រស់​នៅឯ​ខេត្តព្រៃវែង ឯណោះ ។​

​តាម​អ្នកស្រី ឡុង ច​ន្ធី នោះ​ជីវិត​រកាំរកូស​លែងលះ​គ្នា​ពុំទាន់​ដាច់ស្រេច​នេះ កន្លងមក​បុរស​ឈ្មោះ ជ័យ រិ​ន នេះ​ក៏បាន​មកសុំ​ត្រូវរ៉ូវ​គ្នា​វិញ ប៉ុន្តែ កាល​ប៉ុន្មាន​ថ្ងៃ​មុននេះ កូនស្រី​របស់គាត់ ស្រី​ឡៃ បាន​និយាយ​ប្រាប់ថា សូម​ឲ្យ​ប្តី​រូបនេះ​ដោះលែង​ជីវិត​នាង​ទៅ ដើម្បី​ឲ្យ​នាង​បានរស់នៅ​ជីវិត​ថ្មី បាន​មើលថែ​យាយ​ពិការ និង​កូន​២​នាក់ ។ ប៉ុន្តែ ចម្លើយ​របស់ ជ័យ រិ​ន ថា បើ​ឲ្យ​បែក​គ្នា គឺមាន​តែ​…​ស្លាប់​ល្អ​ជាង ៕

រូបភាពហ្វេសប៊ុក

——————
រឿងទាក់ទង៖ ពេលឃើញវីដេអូ ទើបដឹងថា អំពើឃាតកម្មដ៏សាហាវមកលើ សាន ស្រីឡៃ ពិតជាពុំនឹកស្មាន

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅមកលើស្រីស្អាតម្នាក់ ដែលគេស្គាល់ថាជាតារាចម្រៀង សាន ស្រីឡៃ ជាអតីតបេក្ខភាព The Voice Cambodia ដែលបានដេកស្លាប់ក្នុងថ្លុកឈាម រួមជាមួយបុរសម្នាក់ កាលពីរសៀលថ្ងៃទី១៦ ខែតុលា នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នាមកចោមរោមព្រោងព្រាត នៅមន្ទីរពេទ្យ វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន ។

ប៉ុន្តែ ករណីនេះក្រោយមក ត្រូវបានដឹងថា បុរសដែលបានដេកស្លាប់ក្បែរ សាន ស្រីឡៃ នោះគឺជាអតីតប្តីរបស់នាង ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញនៅលើខ្លួនជនដៃដល់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប័ណ្ណបើកបរ, ប័ណ្ណសម្គាល់មន្ដ្រីរាជការ ព្រមទាំងលុយចំនួន ។ តាមរយៈប័ណ្ណសម្គាល់ខ្លួនទាំងនេះ នោះជនដៃដល់មានឈ្មោះ ជ័យ រិន អាយុ ៥៣ឆ្នាំ ជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។

ការដែលជនដៃដល់រូបនេះត្រូវបានបញ្ជាក់ថាជាអតីតប្តីរបស់ស្រ្តីរងគ្រោះ ព្រោះថាបើយោងតាមការចុះផ្សាយព័ត៌មានកន្លងទៅ ក៏ដូចជារូបថតពួកគេទាំងពីរបានថតកៀកកើយផ្អែមល្ហែមនឹងគ្នា ត្រូវបានឃើញបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង ។

ចំពោះមូលហេតុដែលបង្កឲ្យកើតមានអំពើឃាតកម្មនេះឡើង សមត្ថកិច្ចយើងពុំទាន់អាចបញ្ជាក់បាននៅឡើយទេ តែសន្និដ្ឋានត្រឹមជំហានដំបូងថា អាចដោយសារអតីតប្តីវ័យចំណាស់ជាមន្រ្តីគយនេះ កើតមានភ្លើងប្រច័ណ្ឌ ឬ ពួកគេទាំងពីរមានបញ្ហាជម្លោះធំដុំអ្វីមួយនឹងគ្នា ។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យបានបង្ហាញឲ្យឃើញ ដំបូង សាន ស្រីឡៃ ត្រូវបានអតីតប្តីបើកការបាញ់ប្រហារផ្ទួនៗចំនួន ៣ គ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗតែម្តង និងបន្ទាប់មក អតីតប្តីរូបនេះក៏បានបន្តបាញ់ក្បាលខ្លួនឯងស្លាប់ទៅតាមក្រោយក្បែរគ្នាតែម្តង ៕

Loading...