​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ចុះហត្ថលេខា​លើ​ក្រិត​១ អនុញ្ញាត​ឲ្យ​យោធា​អាកាសប្រទេស​នេះ កោះហៅ​អាកាសយានិក​ចូល​និវត្ត​១០០០​នាក់ វិល​មក​បម្រើ​ងារ​ងារ​វិញ​។​

​នៅ​ថ្ងៃទី​២០ ខែ​១០ កន្លងមក ក្រសួងការពារជាតិ​អាមេរិក បានប្រកាស​ឲ្យ​កងកម្លាំង​ទ័ពអាកាស​អាច​កោះហៅ​អាកាសយានិក ១០០០​រូប ដែល​បាន​ចូល​និវត្ត​វិល​ត្រឡប់មក​បម្រើ​ការងា​រវិ​ញ សំដៅ​ប្រឈម​នឹង​ស្ថាន​ភាពខ្វះ​អ្នកបញ្ជា​យន្តហោះ​។​

​ច្រើន​ឆ្នាំ​មកនេះ​ទ័ពអាកាស​អាមេរិក តែង​រអ៊ូរទាំ​ពី​ស្ថានភាព​ដែល​អ្នកបើកបរ​យន្តហោះ​របស់ខ្លួន ច្រើន​ផ្ទេរ​នៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល ដែលមាន​ប្រាក់ចំណូល​ច្រើនជាង​។ ក្រៅពីនោះ​ពួកគេ​នៅ​ជ្រើស​រើសយក​ការចាកចេញ​ពី​ជួរ​កងទ័ព អាស្រ័យ​ដោយ​ភាព​តានតឹង​អារម្មណ៍​ដោយ​ត្រូវ​ស្ថិតនៅ​ក្រៅប្រទេស​តាម​មូលដ្ឋាន​យោធា​យូរថ្ងៃ​ពេក ។​

​វរៈសេនីយ៍ឯក Gary Ross អ្នកនាំពាក្យ​មន្ទី​បញ្ច​កោណ​ឲ្យ​ដឹងថា “​យើងខ្ញុំ​បានដឹង​ជាមុន​ថា ក្រសួងការពារជាតិ​នឹង​អនុញ្ញាត​ឲ្យ​យោធា​អាកាស​កោះហៅ​អាកាសយានិក ១០០០​រូប ដែល​បាន​ចូល​និវត្ត​អំឡុង​៣​ឆ្នាំ​ខាងមុខ​” ។​

​ចំណែក​អ្នកនាំពាក្យ​យោធា​អាកាស Erika Yepsan ឲ្យ​ដឹង​បន្ថែមថា “…​យើងខ្ញុំ​នឹងធ្វើ​តុល្យភាព​តាមរយៈ​គោលនយោបាយ​ថ្មី គួបផ្សំ​ជាមួយ​កម្មវិធី​ស្ម័គ្រចិត្ត ចំពោះ​អាកាសយានិក​ចូលនិវត្តន៍ សំដៅ​ធានា​រក្សាទុក​បរិមាណ​អ្នកបើកបរ​យន្តហោះ មានបទពិសោធន៍ នៅ​អំឡុង​ថ្មី​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​”​។​

​ឧ​ត្ត​ម​សេនីយ៍ Staples Witson អនុ​បញ្ជាការ​ទ័ពអាកាស​អាមេរិក​បាន​ប្រាប់​អ្នកតំនាងរាស្ត្រ​ក្នុង​រដ្ឋសភា​ប្រទេស​នេះ​ថា កងទ័ពអាកាស​កំពុង​ខ្វះ​អាកាសយានិក​ប្រមាណ ១.៥៥៥​នាក់ ហើយនឹង​បុគ្គលិក​ថែទាំ​យន្តហោះ​ប្រមាណ ៣.៤០០​នាក់ ៕

Loading...