​មេក្លោង​ភេរវកម្ម IS ២​រូប បាន​ត្រូវ​កម្ចាត់​ភ្លាមៗ​នៅ Marawi រួមមាន​ការជួយ​ផ្តល់​ព័ត៌មាន​ពី​ក្មេងប្រុស​វ័យ​១៦​ឆ្នាំ​ម្នាក់​។​

Isnilon Hapilon បុគ្គល​ដែល​ត្រូវបាន​ចាត់ទុកជា​ស្តេច​”​ក្រាញ់​”​របស់​ពួក​ភេរ​វករ IS នៅ​តំបន់​អាស៊ីអាគ្នេយ៍ Omarkhayam Maute ជា​មេក្លោង IS នៅ Marawi បាន​ត្រូវ​សម្លាប់​ក្នុង​ឆាកប្រយុទ្ធ​ចុងក្រោយ​ជាមួយ​កងទ័ព​ហ្វីលីពីន​។​

​ប៉ុន្តែ​អ្នក​ដែលមាន​គុណបំណាច់​ធំ​បំផុត​ជួយ​ឲ្យ​កងទ័ព​រដ្ឋាភិបាល​ហ្វីលីពីន​សម្លាប់​បាន​ភេរវ​ករ​ជាន់ខ្ពស់ គឺជា​ក្មេងប្រុស​វ័យ ១៦​ឆ្នាំ​ម្នា​ក់នៅ​តំបន់​នោះ​។ ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ក្រោយពេល​កងទ័ព​រដ្ឋា​ភិ​បាល​រំដោះ​ក្មេងប្រុស​រូបនេះ ពី IS វា​បាន​ផ្តល់ព័ត៌មាន​អំពី​ទីតាំង​លាក់ខ្លួន​ជាក់លាក់​របស់ Maute និង Hapilon ដែល​ស្ថិតក្នុង​អគារ​មួយ​ក្នុង​ទី​ក្រុម Marawi​។​

​គួរ​រំលឹក​ឡើងវិញ​ថា ក្រសួងការបរទេស​អា​មេ​រិ​ក​ធ្លាប់បាន​ប្រកាស​ផ្តល់រ​ង្វាន់​ជា​ទឹកប្រាក់ ៥​លាន​ដុល្លារ​ឲ្យ​ទៅ​អ្នក​ដែល​ចង្អុល​ប្រាប់​ពី​តាំងរបស់ Hapilon ។ ព្រោះ​ជននេះ​ធ្លាប់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់ជំរិត​ពលរដ្ឋ​អាមេរិក​ជាច្រើន​នាក់ ហើយ​នៅ​ឆ្នាំ​២០០១ វា​បាន​កាត់​ក្បាល​ពលរដ្ឋ​អាមេរិក​ម្នាក់ នៅ​ខេត្ត Basilan ហ្វីលីពីន​។​

​តាម Molly Koscina អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ឲ្យ​ដឹងថា លទ្ធផល​នៃ​ការធ្វើ​តេស្ត DNA នោះ​ជន​ដែល​ត្រូវកំទេច​គឺជា​ជន Hapilon មែន វា​ជា​ជន​ដែល​ត្រូវបាន​គេ​តាមរក​ចាប់ខ្លួន​បំផុត​បច្ចុប្បន្ននេះ​។ ដូច្នេះ​មានន័យថា ក្មេងប្រុស​វ័យ​១៦​ឆ្នាំ​រូបនេះ​នឹង​ទទួលបាន​ប្រាក់រង្វាន់​សន្ធឹកសន្ធាប់​ពី FBI អាស្រ័យ​ដោយបាន​ជួយ​រកឃើញ​កន្លែង​លាក់ខ្លួន​របស់​ភេរវ​ករ​យង់ឃ្នង​រូបនោះ​។​

​ទោះយ៉ាងណា​តាម​កាសែត Daily Mail រឿង​ប្រាក់រង្វាន់​នេះ​ពុំ​អាច​ដោះស្រាយ​ក្នុង​រយៈពេល​ខ្លី​មួយ​បានឡើយ​។ ព្រោះថា​មាន​ពលទាហាន​ជាច្រើន​បាន​ចូលរួម​ក្នុង​ការកំទេច​មេក្លោង​ភេរវកម្ម​ខាងលើ​ក៏​ធ្វើការ​ទាមទារ​ប្រាក់រង្វាន់​ខាងលើ​ដែរ ។​

​ក្រោយពេល Hapilon និង​ម៉ូត ត្រូវកំទេច​ទាន​ហាន​ហ្វីលីពីន​បាន​ថតរូប​ជាមួយ​សាកសព​ទាំង​២​នេះ ។ តាម​កងទ័ព​ហ្វីលីពីន ក្រៅពី Maute នៅមាន​Mahmud bin Ahmad​ដែលជា​ពួក​ឧទ្ទាម​ម៉ាឡេស៊ី​ម្នាក់ Hapilon និង Ahmad ក៏ត្រូវ​បានសម្លាប់​ក្នុង​ឆាកប្រយុទ្ធ​នាទី​ក្រុង Marawi ដែរ ។ ទោះយ៉ាងណា​សាកសព Ahmad ពុំទាន់​បាន​រកឃើញ​នៅឡើយ​ទេ ៕
——————
អានបន្ត៖ ​ក្មេងៗ​ទាំងនេះ​ពិតជា​អស្ចារ្យ គ្រា​ចេះ​នាំគ្នា​បង្កើត «​សញ្ញា​» ប្រាប់​ប៉ូលីស​ឲ្យ​ដឹង​កន្លែង​លាក់ខ្លួន​របស់​…​ចោរ​!

​ប៉ូលីស​ទទួលបាន​ព័ត៌មាន​ពី​ករណី​ចោរកម្ម​មួយ ក៏​ឡើង​ឧទ្ធម្ភាគចក្រ ដើម្បី​រុករក​ជនល្មើស ។ ប៉ុន្តែ ពេលទៅដល់​តំបន់​ដី​វាល​មួយ ស្រាប់តែ​ជនល្មើស​បាន​បំបែក​គ្នា​ជា​២​ទិស ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ប្រដេញ​តាមតែ​ម្តង ។​

​បន្ទាប់មក ប៉ូលីស​បាន​ចាប់អារម្មណ៍​ទៅលើ​ពួកក្មេងៗ កំពុង​ដេក​លើដី តម្រៀប​គ្នា​ជា​សញ្ញា​ព្រួញ «​ចង្អុល​» សំដៅ​អ្វីមួយ ។ ឃើញ​ដូច្នេះ ប៉ូលីស​ក៏​ប្រើ​កែវ​យឺត​ពង្រីក​គោលដៅ​ត្រូវបាន​ចង្អុល ស្រាប់តែ​ឃើញ​ចោរ​ម្នាក់​កំពុង​សម្ងំ​នៅ​គុម្ពោត​ព្រៃ ។​

​ចុងក្រោយ ជនល្មើស​២​រូប​ដែលមាន​វ័យ ២៧ និង ២៨ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន ។​

​ក្រុម​ប៉ូលីស​ក៏បាន​ចុះ​សំចត​ឧទ្ធម្ភាគចក្រ​ជិត​នោះ ដើម្បី​ថ្លែងអំណរគុណ ហើយ​ជូន​សូកូឡា​មួយចំនួន ជា​កាដូ​ដល់​ក្មេងៗ​គួរ​ឲ្យ​ស្រឡាញ់ និង​វ័យឆ្លាត​ទាំងនោះ ៕​

Loading...