​ឥស្សរៈជន​រូបនេះ បាន​អះអាងថា យុគ្គសម័យ​ដ៏​យូរលង់ នៃ​ចំណងមិត្តភាពរ​វា​ង​ចិន និង​កូរ៉េខាងជើង បានបញ្ចប់​ហើយ​។​

​សាស្ត្រាចារ្យ​ម្នាក់ របស់​ចិន​ទើប​ធ្វើការ​ព្រមាន “​ស្រៀវ​ឆ្អឹងខ្នង​” អំពី​អនាគត​របស់​កូរ៉េខាងជើង ប្រសិន​នៅ​បន្ត​សាកល្បង​កាំជ្រួច​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ BBC ឥស្សរជន ដែលមាន​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​ជ​ម្ឈ​ដ្ឋា​ន​យោធា​ប៉េកាំង​ប្រកាសថា កូរ៉េខាងជើង​កំពុង “​ស្វែងរក​ផ្លូវ​ទម្លាប់​ខ្លួនឯង​”​។​

Chong Sho-Hu សាស្ត្រាចារ្យ​អំពី​ទំនាក់ទំនង​អន្តរជាតិ​ទៅ​សកល​វិទ្យាល័យ Renmin ព្រមាន​ថា សង្គ្រាម​អាច​កើតឡើង ហើយ​យុគ្គសម័យ​ដ៏​យូរលង់​នៃ​ចំណងមិត្តភាព​រវាង​ចិន និង​កូរ៉េខាងជើង បានបញ្ចប់​ហើយ​។​

​លោក​ពោល​បន្ថែមថា ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន កំពុង “​ធុញទ្រាន់​” នឹង​ទង្វើ​មិន​ប្រក្រតី​របស់ Kim Jong-Un នេះ​បើតាម Daily Star ។ ហើយ​សាស្ត្រាចារ្យ​រូបនេះ​ប្រាប់ BBC ថា ការសាកល្បង​កាំជ្រួច​មួយ​នៅពេលនេះ​នឹង “​ច្រាន​កូរ៉េខាងជើង​ផុត​គែម​ជ្រោះ​” ហើយ​ធ្លាក់ចុះ​។​

“​ចិន​ធ្លាប់ មាន​ចំណងទាក់ទង​ពិសេស និង​សហភាពសូវៀត តែ​ពួកគេ​នៅតែ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​នោះ​” លោក Chong ពោល​។ រីឯ “​ចំណងទាក់ទង​រវាង​ចិន និង​កូរ៉េខាងជើង​នៅ​យ៉ាប់យឺន​ជាងនេះទៀត​។ គ្មាន​មិត្តភក្តិ​ជា​រៀងរហូត ហើយក៏​គ្មាន​អ្នកណា​ជាស​ត្រូវ​រៀងរហូត​ដែរ​”​។​

​តាម​សាស្ត្រាចារ្យ Chong នោះ ជំហាន​បន្ត គឺជា​សកម្មភាព​យោធា​។ “​កូរ៉េខាងជើង​កំពុងស្ថិត​ក្នុងស្ថានភាព​ពិបាក​ដោះស្រាយ “​លោក​ពោល​”​។ មុននេះ​ពុំមាន​ប្រទេស​ណាមួយ​រង​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បែបនេះ​ឡើយ​។​

“​ប្រសិន​ពួកគេ​ពុំ​ធ្វើ​អ្វី ពួកគេ​នឹងត្រូវ​អត់ឃ្លាន​។ ប្រសិន​ពួកគេ​សាកល្បង​កាំជ្រួច​អន្តរទ្វីប​ម្តងទៀត វា​ជា​សញ្ញា​បញ្ចប់​តែម្តង​”​។ កូរ៉េខាងជើង​កំពុង​ឈរ​នៅ​មាត់ជ្រោះ​ជ្រៅ ឲ្យ​តែមាន​ខ្យល់​បក់​បន្តិច​ក៏​អាច​ច្រាន​ប្រទេស​នេះ​ចេញ​ផុតពី​មាត់ជ្រោះ​ដែរ​”!៕​

Loading...