បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នោះរាជធានី-ខេត្ត មួយចំនួននៅក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី៤ នេះ រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារទទួលរនូវឥទ្ធិពលព្យុះទី៣២ ឈ្មោះ «ដំរី» ដែលបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង បាននិងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច ។ ហើយបើតាមការព្យាករណ៍ ព្យុះនេះនឹងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុងកម្រិត១ មុនពេលទៅដល់ឆ្នេរប្រទេសវៀតណាមភាគខាងត្បូង នាព្រលប់ថ្ងៃនេះ ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ក៏បានបញ្ជាក់ឲ្យដឹងថា រាជធានី-ខេត្ត ដែលទទួលរងឥទ្ធិពលព្យុះដំរីនេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល, កំពុងស្ពឺ, កំពង់ឆ្នាំង, កំពត, កែប, ព្រះសីហនុ, ស្វាយរៀង, ត្បូងឃ្មុំ និងកំពង់ធំ ។ ហេតុដូច្នេះ ក្រសួងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពិសេសអ្នករស់នៅតាមតំបន់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះធម្មជាតិនឹងអាចកើតឡើងដោយប្រការណាមួយ ៕

Loading...