កំពូលតារាចម្រៀងស្រី ពេជ្រ សោភា បានជើងឈរក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ អាចហៅបានថា ជាតារាស្រីជើងចាស់មួយរូប ។ តែបើងាកទៅមើលលើប្រជាប្រិយភាពតារាចម្រៀងស្រីដួងនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពេជ្រ សោភា ហាក់ងើបប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស ។

បន្ទាប់ពីក្ដោបបានប្រជាប្រិយភាពបានយ៉ាងក្រាស់ក្រែលពីមហាជន ម្ចាស់បទ «What’s your name?» អ្នកនាង ពេជ្រ សោភា ក៏កាន់តែមានទីផ្សារសិល្បៈធំទូលាយកាន់តែខ្លាំង ជាពិសេសតម្លៃខ្លួន ក៏រឹតតែឡើងខ្ពស់កប់ពពកទៅតាមនោះផងដែរ ។

ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងស្រីកំពុងមានស្នេហាយ៉ាងផ្អែមល្ហែមជាមួយលោក ឆឹម សក្ដដា ខាងលើ ត្រូវបានគេទម្លាយពីតម្លៃខ្លួនពេលឡើងឆាកតន្រ្តីម្ដងៗ ខ្ពស់មិនធម្មតានោះទេ ។ អ្នកនាង ពេជ្រ សោភា ត្រូវបានគេទម្លាយថា នៅពេលឡើងឆាកច្រៀងម្ដងៗ នាងទទួលបានតម្លៃខ្លួនរហូតដល់ ២,០០០ ដុល្លារអាមេរិកចំពោះកម្មវិធីក្នុងរាជធានីភ្នំពេញ ចំណែកឯតាមបណ្ដាខេត្តវិញ នាងទទួលបានរហូតដល់ ២,៥០០ ដុល្លារឯណោះ ៕

Loading...