កីឡាករបាល់បោះចំនួន ៣ នាក់ បានបន្យល់ទុកនូវភាពអាម៉ាសមួយដល់ក្រុមទាំងមូលរបស់ពួកគេ បន្ទាប់ពីពួកគេត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងប្រទេសចិន ដោយសារតែរឿងដ៍គួរឲ្យហួសចិត្តបែបនេះ ។



ក្រុមបាល់បោះ UCLA មកពី Los Angeles រដ្ឋ California បានធ្វើដំណើរទៅកាន់ប្រទេសចិន សម្រាប់ការប្រកួតជាមួយក្រុម Georgi Tech នៅក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃអាទិត្យ ។

ប៉ុន្តែ គួរឲ្យសោកស្តាយ ខណៈកីឡាករចំនួន ៣ នាក់ បែរជាត្រូវប៉ូលីសចាប់ខ្លួន ដោយចោទប្រកាន់ពីបទចោរកម្ម ។

ប៉ូលីសនៅក្នុងទីក្រុង Hanzhou ត្រូវបានបុគ្គលិកហាង Louis Vuitton ហៅមកជាបន្ទាន់ បន្ទាប់ពីកីឡាករបាល់ទាត់ ៣ នាក់ ត្រូវបានចោទប្រកាន់លួចវែនតា (sunglass) ដែលមានគុណភាពខ្ពស់ នៅក្នុងហាងមួយស្ថិតនៅជិតសណ្ឋាគារ Hyatt Regency ទីកន្លែងដែលពួកគេទាំង៣ស្នាក់នៅ ។

កីឡាករដែលត្រូវបានចាប់ប៉ូលីសចាប់ខ្លួនមានឈ្មោះទី១. LiAngelo Ball, ទី២. Jalen Hill, និង Cody Rile ។

ទោះយ៉ាងណា ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីបង់ប្រាក់ធានាក្រៅឃុំ ប៉ុន្តែ ត្រូវបានបញ្ជារឲ្យស្នាក់នៅសណ្ឋាគាររបស់ពួកគេដដែល រហូតដល់ដំណើរការផ្លូវច្បាប់ត្រូវបានបញ្ចប់ ខណៈក្រុមបាល់បោះ UCLA បានកំពុងដំណើរការលេងទៅតាមពេលវេលាកំណត់របស់ពួកគេ ដោយគ្មានវត្តមានអ្នកទាំង៣ ៕

——————–
អានបន្ត៖ ខំកែទៅសម្ផស្សឲ្យដូចតារា Fan BingBing ស្រាប់តែលទ្ធផលបែរ​​ជាប្តី​ធ្វើរឿង​បែបនេះ​ដាក់…

​សឹងតែ​មិន​ស្មាន​សោះ​ថា នារី​ម្នាក់​ដែល​បាន​ចំណាយពេល និង ប្រាក់កាស​វះកាត់​កែ​មុខ​អស់​រយៈពេល ៨ ឆ្នាំ​ឱ្យ​ដូច​កំពូល​តារា​សម្តែង Fan BingBing ចុងក្រោយ​ត្រូវបាន​ប្តី​ក្បត់ចិត្ត និង វាយដំច្រំធាក់​ស្ទើរ​រាល់ថ្ងៃ ក្រោយ​ដឹងថា​ប្តី​លួច​មាន​ថ្មី​ដែលជា​ប្រុស​ដូចគ្នា ។​

​បើ​យោងតាម​ព័ត៌មាន​បានឱ្យដឹងថា នារី​ម្នាក់​ឈ្មោះ He Chang Xi កើត​ឆ្នាំ​១៩៩២​រស់នៅ​ខេត្ត​Guangdong ប្រទេស​ចិន បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្រូពេទ្យ​វះ​គាត់​កែ​សម្ផស្ស​ឱ្យ​ខ្លួន ហើយ​បន្ទាប់ពី​រៀបការ និង រួម​រស់នៅ​ជាមួយគ្នា​បាន​ប្រមាណ ១ ឆ្នាំ ពួកគេ​ទទួលបាន​ចំណងដៃ​កូន​ម្នាក់ ។ ក្នុង​រយៈពេល​នោះ​ពួកគេ​ទាំង ២ នាក់​ប្តី​ប្រពន្ធ​តែងតែ​បង្ហោះ​រូប​ស្វី​តៗ​លើ​បណ្តាញ​សង្គម​មិន​សូម​ដែល​ខាន​ឡើយ ។ តែ​យ៉ាងណា​មួយរយៈ​ចុងក្រោយ​នេះ ស្រី​ស្អាត​ដែល​បាន​ប្តី​ជា​គ្រូពេទ្យ​កែ​សម្ផស្ស​ឱ្យ​ខ្លួន​នោះ បែរជា​បង្ហោះ​សារ​ខូចចិត្ត និង ត្អូញត្អែរ​ចំពោះ​ប្តី​ទៅវិញ ។​

​ស្រី​ស្អាត​He Chang Xi បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់ខ្លួន​ថា នាង​ត្រូវបាន​ប្ដី​បោក​ឱ្យ​រៀបការ​ដើម្បី​យក​កូន ហើយក៏​បោះបង់​នាង​ចោល​។​លើសពីនេះទៅទៀត​នាង​ថែម​ឱ្យដឹងថា ប្ដី​បាន​ក្បត់ចិត្ត​នាង​ទៅ​លួច​មាន​ប្រុស​ខាងក្រៅ​ទៀតផង​។​ស្រី​ស្អាត​ខាងលើ​បាន​បន្ត​បន្ថែមទៀតថា នាង​ថែមទាំង​ត្រូវ​ប្ដី​វាយដំច្រំធាក់​ឡើង​ទ្រោម​ខ្លួន​ស្ទើរ​រាល់ពេល​ដែល​នាង​សួរដេញដោល​ពី​ប្រុស​សហាយស្មន់​ម្តងៗ ។​

​ក្រោយពី​ដឹង​រឿងរ៉ាវ​របស់​ស្រី​ស្អាត​ខាងលើ​នេះហើយ បានធ្វើឱ្យ​មហាជន​ក្នុង​បណ្តា​សង្គម​បង្ហាញ​ក្តី​អាណិតអាសូរ​ដល់​នាង​យ៉ាងខ្លាំង ដោយ​គេ​មិន​នឹកស្មានថា នាង​ខំ​ធ្វើខ្លួន​ស្អាត​ដើម្បីឱ្យ​ប្តី​ស្រឡាញ់​ហើយ បែរជា​ប្តី​វាយដំ និង ក្បត់ចិត្ត​ទៅ​មាន​ប្រុស​ស្មន់​ទៀត ៕

Loading...