​ក្រុម​មូស្លីម​ពោរពេញ​ដោយ​កំហឹង បាន​ដុតបំផ្លាញ​ភូមិ​ហិណ្ឌូ​មួយ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​បាន​រីក​រាលដាល​នៅក្នុង​ស្រុក បាន​ប្រមាថ​ទៅលើ​ព្យា​ការី​ម៉ូ​ហា​ម៉េ​ត នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

​មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់ និង​យ៉ាងហោចណាស់ ៥ នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​អ្នក​កាន់សាសនា​ឥស្លាម​ចំនួន ២០.០០០ នាក់ បាន​វាយប្រហារ​ផ្ទះ​ហិណ្ឌូ​នៅ​ភូមិ Thakurbari ក្នុង​តំបន់ Rangpur Sadar នៃ​ប្រទេស​នេះ កាលពី​ថ្ងៃ​សុក្រ​។​

​ប៉ូលិស​បាន​បាញ់​គ្រាប់កាំភ្លើង និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ទៅកាន់​ហ្វូងមនុស្ស​បញ្ចេញ​កំហឹង បន្ទាប់ពី​មាន​បញ្ហា​កើតឡើង​នៅពេល​អ្នកភូមិ​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់ថា​ផុស​នៅលើ status ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ប្រមាថ​ដល់​ព្យា​ការី​ម៉ូ​ហា​ម៉េ​ត (Prophet Mohammed) ។​

​យោងតាម​កាសែត Dhaka Tribune បានឱ្យដឹងថា នៅពេលដែល​ប៉ូលីស​មកដល់​ភូមិ នោះ​យ៉ាងហោចណាស់​ផ្ទះ​ចំនួន ៣០ ខ្នង ត្រូវបាន​ដុត​រួចទៅហើយ ខណៈដែល​ផ្ទះ​អ្នក​ផ្សេងទៀត​ត្រូវបាន​លួច និង​វាយ​កំទេចចោល​។​

​ហ្វូងមនុស្ស​ត្រូវបាន​ប​ង្កើ​ត​ឡើង​ដោយ​មនុស្ស​មកពី​ភូមិ​ជិតខាង​ចំនួន ៦ និង ៧ រួមមាន Paglapeer, Mominpur និង Horialkuthi ។​

​ពួកគេ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​ដែល​បាន​បាញ់​គ្រាប់​កៅស៊ូ ដើម្បី​គ្រប់គ្រង​សភាពការណ៍​ដ៏​ច្របូកច្របល់​នេះ ។​

​មនុស្ស ៦ នាក់ បាន​ទៅកាន់​មន្ទីរពេទ្យ Rangpur Medical College ដោយមាន​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​ឈ្មោះថា Hamidul Islam ក្រោយមក​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ ។​

​ក្រោយមក ហ្វូងមនុស្ស​បានធ្វើការ​តវ៉ា​ប្រឆាំងនឹង​ការឆ្លើយតប​របស់​ប៉ូលីស ចំពោះ​ការវាយប្រហារ​នេះ​ដែល​បាន​បិទ​រវាង (Rangpur-Dinajpur) អស់​រយៈពេល​ប្រហែល ៤ ម៉ោង​។​

​គេ​បាន​រាយការណ៍​ឲ្យ​ដឹងថា ចៅក្រម​ក្នុង​មូលដ្ឋាន​កំពុង​ស៊ើបអង្កេត​ហេតុការណ៍​នេះ ហើយ​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ដោយ​កុប​កម្មនេះ ត្រូវបាន​ជួយ​ដោយ​អាជ្ញាធរ ៕​ ចាន់ ធី (ប្រភព៖ news.asiantown)

Loading...