​ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយ​ក្តៅគគុក​មួយ​កំពុង​ល្បី​ពេញ​ក្នុង​ចង្កោម​មហាជន និង អ្នកសិល្បៈ ដោយ​គេ​ឮថា​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស សួស វី​ហ្សា និង តារា​សម្តែង​ប្រុស​ឈ្មោះ ប៊ុន​ថុល ប៊ុន​ថង ហៅ ថ​មមី បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ស្ងាត់ៗ មិនតែប៉ុណ្ណោះ​ថែមទាំង​រួមរស់​នៅក្រោម​ដំបូល​តែមួយ​ដូច​ប្តី​ប្រពន្ធ​ទៀតផង ។ តើ​ពិត​ឬ​យ៉ាងណា ចំពោះ​ការលេចឮ​នេះ ?

​បើ​ផ្អែក​តាម​សម្តី​របស់​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បានឱ្យដឹងថា តារាចម្រៀង​ស្រី សួស វី​ហ្សា និង តារា​សម្តែង​លោក ថ​មមី ពិត​ជាមាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយគ្នា​មែន ដោយ​គិត​រហូតមក​ដល់ពេលនេះ​គឺមាន​រយៈពេល​ប្រមាណ​ជា ២ ឆ្នាំ​មកហើយ ប៉ុន្តែ​គ្រាន់តែ​តារា​ទាំងពីរ​នេះ​មិន​ហ៊ាន​បើកចំហ​ពី​ទំនាក់ទំនង​ស្នេហ៍ និង ភាព​ផ្អែមល្ហែម​ជា​សាធារណៈ ដោយ​ខ្លាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​រៀងៗ​ខ្លួន ។​

​ប្រភព​ដដែល​នេះ​បាន​បន្ត​ឱ្យដឹងថា កន្លងមក​តារា​ប្រុស​ស្រី​ទាំងពីរ​ដួង​ខាងលើនេះ​តែងតែ​ទៅណា​មក​ណា​ជាមួយគ្នា​ជារឿយៗ តែ​ស្ថិតក្នុង​ភាព​លាក់បាំង ។ តួ​យ៉ាងដូច​កាលពីពេល​ដែល​តារាចម្រៀង សួស វី​ហ្សា កំពុង​ប្រឡង​កម្មវិធី I AM SINGER CAMBODIA នៅ​ស្ថានីយទូរទស្សន៍ គេ​តែងតែ​ឃើញ​វត្តមាន​លោក ថ​មមី នៅ​ជាមួយ សួស វី​ហ្សា ជាប់​ជានិច្ច ដោយ​ចាំ​ធ្វើជា​អ្នកការពារ និង មើល​ការខុសត្រូវ ។​

​ទាក់ទង​នឹង​ព័ត៌មាន​កំពុង​ក្តៅគគុក​ដែល​ល្បី​ថា សួស វី​ហ្សា និង លោក ថ​មមី មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់ ហើយ​ឈានដល់​រស់នៅ​ដូច​ប្តី​ប្រពន្ធ​នោះ យើង​មិនទាន់​ច្បាស់លាស់​ឡើយ ដោយ​នេះ​គ្រាន់តែ​ជាស​ម្តី​តែ​ម្ខាង​របស់​ប្រភព​ខាងលើ ។ ចំពោះ​រឿងរ៉ាវ​នេះដែរ យើង​ក៏​មិនទាន់​ឃើញ​តារាចម្រៀង សួស វី​ហ្សា និង លោក ថ​មមី បង្ហាញ​ពី​ប្រតិកម្ម​ឆ្លើយតប​យ៉ាងណាដែរ ។ ដូច្នេះ​ពិត​ឬ​យ៉ាណា មានតែ​រង់ចាំ​ការចេញមុខ​បកស្រាយ​របស់​តារា​ប្រុស​ស្រី​គូ​នេះ​ប៊ុ​ណ្ណោះ ៕

Loading...