​​ដោយសារតែ​ជំនឿ​មួយ​នេះ ជាហេតុ​ធ្វើ​ឲ្យ​ពពួកសត្វ​ដំរី​នៅ​អាស៊ី ត្រូវបាន​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​បែបនេះ ដើម្បី​យក​ស្បែក​របស់​ពួកវា​ទៅ​កែច្នៃ​ធ្វើជា «​ខ្សែក​» និង «​ខ្សែដៃ​» ពណ៌​ក្រហមឆ្អៅ ដែល​គេ​អះអាងថា​អាច​ទប់ស្កាត់​ជំងឺ​បាន ។​

​ស្បែក​ដំរី​ត្រូវបាន​ភ្លះ​ពី​រាងកាយ​ភ្លាមៗ បន្ទាប់ពី​ត្រូវបាន​សម្លាប់​ដោយ​ប្រើ​ថ្នាំពុល ។ បន្ទាប់មក ស្បែក​របស់​វា​ត្រូវបាន​យកទៅ​កែច្នៃ​ទៅជា​អង្កាំ​ពណ៌​ក្រហមឆ្អៅ និង​ដាក់លក់​ជា​គ្រឿងអលង្ការ​ដែលមាន​តម្លៃ​រហូតដល់ ៧៥ ផោន​ដ៏ ។​

​ហើយ​អ្វីដែល​បណ្តាល​ឲ្យ​កើតមាន​និន្នាការ​បែបនេះ ដោយសារតែ​ជនជាតិ​អាស៊ី​ជឿថា អង្កាំ​ទាំងនេះ​អាច​ទប់ស្កាត់​ជំងឺ​ជាច្រើន​បាន ៕ ចាន់ ធី (​ប្រភព​៖ news.asiantown)​

Loading...