​កំពូល​តារាចម្រៀង​ដែលជា​គ្រាប់ពេជ្រ​របស់​ផលិតកម្ម​ថោ​ន មាស សុខ​សោភា នៅតែ​អាច​រក្សាបាន​តំណែង​ជា​កំពូល​ដោយសារ​សំឡេង​ដ៏​ក្រអួន​ក្រអៅ បូករួម​ទាំង​ចរិត​សុភាព​ទន់ភ្លន់ រួសរាយ​រាក់ទាក់​របស់​នាង​កន្ល​ង​មក ។​

​ជារឿយៗ​គេ​តែង​សង្កេតឃើញ មាស សុខ​សោភា ជា​តារាចម្រៀង​ម្នាក់ ដែល​ចូលចិត្ត​តែងខ្លួន​សមសួន​ទៅតាម​កម្មវិធី​នានា ធ្វើឱ្យ​មហាជន​មើលឃើញ​ប្លែក​ភ្នែក តែ​តារា​ស្រី​រូបនេះ​កម្រ​បញ្ចេញ​ភាព​សិច​ជ្រុល​កន្លងមក​នោះទេ ។​

​ដោយឡែក​ទើបតែ​ថ្មី​នេះ តារាចម្រៀង​រូប​ស្រស់ មាស សុខ​សោភា បានធ្វើឱ្យ​មហាជន​បើកភ្នែក​ធំៗ​គយគន់​នូវ​រូបរាង​របស់​នាង​មិន​ដាក់​ភ្នែក បន្ទាប់ពី​តារា​ស្រី​រូបនេះ បញ្ចេញ​រូបភាព​ក្នុង​ឈុត​ហែល​ទឹក​នៅលើ​ឆ្នេរសមុទ្រ បង្ហាញ​សាច់​ស្ទើរតែ​ទាំងស្រុង បង្កឱ្យមាន​ភាព​ទាក់ទាញ​ខ្លាំង ៕

Loading...