បុរសអាយុ ៣៦ ឆ្នាំ ម្នាក់​ ដែលមិនបញ្ចេញឈ្មោះ​ បាននៅមានជីវិតដ៏កម្រ ខណៈពេល​ត្រូវបាញ់ចំក្បាល២គ្រាប់ នៅឯគេហដ្ឋាន​ឯកជន​របស់ខ្លួន នាទីក្រុង Everett រដ្ឋ Woshington អាមេរិក ។ នៅពេលប៉ូលីស​ទៅដល់ ជនរងគ្រោះនៅមានស្មារតី តែពុំ​អាចកម្រើកបាន ក៏បញ្ជូនទៅ​កាន់មន្ទីរពេទ្យ​ភ្លាមៗ ។

ក្រោយការស៊ើបអង្កេត​ ប៉ូលីស​បានចាប់ខ្លួន​ស្រីពេស្យាវ័យ ២៤ ឆ្នាំ ឈ្មោះ Marrissa Wallen ហើយនាងបាន​សារភាព​ថាខ្លួន​ជាអ្នកបាញ់​ពិតមែន ។

ផ្តើម​ពីចម្លើយសារភាព​ និងការស៊ើបអង្កេត​របស់ប៉ូលីស បង្ហាញ​ឲ្យដឹងថា Wallen បានផ្ទុះ​អាវុធ​លើជនរងគ្រោះ​ នៅខណៈពេលអ្នកទាំង២កំពុង​រួមភេទ​ជាមួយគ្នា ។ ជនរងគ្រោះបាន «រួមភេទ​ខុសរបៀប» ដូចដែល Wallen ចង់បាន​ ហើយនាងពុំ​ដឹងត្រូវបកស្រាយ​ពន្យល់​បែបណា ពីបំណងរបស់ខ្លួន ក៏ដកកាំភ្លើង​បាញ់​សំដៅក្បាល​របស់ជនរងគ្រោះ​តែម្តងទៅ ។

នាង Wallen សារភាពថាៈ «យើងកំពុង​កំពុង​រួមភេទ​ជាមួយគ្នា​ តែគាត់ពុំបានធ្វើតាមដូចដែលអ្វី​ខ្ញុំបានសំណូមពរ ។ ដោយទ្រាំលែង​បាន ខ្ញុំក៏ផ្ទុះអាវុធលើគាត់ទៅ» ។

ក្រោយ​ពេលបាញ់រួច Wallen នៅបាន​យកកាបូបលុយ និងប័ណ្ណឥណទានរបស់ជនរងគ្រោះ ហើយចាកចេញពីកន្លែងកើតហេតុ ។ នាងបានលុយជនរងគ្រោះ​អស់ ១២០០០ ដុល្លារ ទើបត្រូវចាប់ខ្លួន ។

ពេលនេះ Wallen កំពុងត្រូវឃុំខ្លួន​រង់ចាំ​ការកាត់ក្តី​ ព្រោះ​បទចោទប្រកាន់​ពីការវាយប្រហារ​កំរិតមួយ ប្លន់​ហើយក្លែងបន្លំ​អត្តសញ្ញាណរបស់អ្នកដទៃ​ប្រើប្រាស់​ប័ណ្ណឥណទាន ។

ទោះយ៉ាងណា លុយធានានៅក្រៅឃុំ​សំរាប់​នាង គឺ ១ លានដុល្លារ ៕

Loading...