​យុវជន​ស្ទើរភ្លើង​ម្នាក់ បាន​ពឹងពាក់​មិត្ត​ភ័ក្តិ​ឲ្យ​ថត​ទិដ្ឋភាព​ខ្លួន ដែលមាន​គំនិត​ប្រាថ្នា​សម្តែង​ដូច​តួអង្គ​វីរៈជន​ក្នុង​ខ្សែភាពយន្ត ដោយ​តោង​ភ្លុក​ដំរី​លោត​ផ្លោត​ឡើង​ជិះ​ពីលើ​ខ្នង​របស់​វា ។​



​ប៉ុន្តែ អ្វីៗ​ពុំមែន​ដូច​ការគិត​ឡើយ ដោយ​ត្រូវ​ដំរី​វ័ធ​១​ប្រមោយ​ប៉ើង​ឡើងលើ រួច​ធ្លាក់ចុះ​សន្លប់​ស្តុក​ស្តឹង ។​

​តាម​នោះ ទោះបី​ដំបូង​យុវជន​រូបនេះ​ប្រឹង​ឲ្យ​ចំណី បំ​បោស​អង្អែល​ដំរី​ក្តី តែ​ការ​តោង​ភ្លុក​របស់​វា បានធ្វើ​ឲ្យ​វា​ច្រឡោត ។​

​ប្រជាជន​រស់នៅ​តំបន់​នោះ និយាយថាៈ សត្វ​ដំរី​វា​ពុំ​ចូលចិត្ត​លេងល្បែង​របៀប​យុវជន​នេះ​ទេ ទើប​មានប្រតិកម្ម​វ័ធ​១​ប្រមោយ​ប៉ើង​ឡើងលើ​ដូច​បាល់ ។​

​គេ​បាន​បញ្ជូន​យុវជន​រូបនេះ​ទៅកាន់​មន្ទីរពេទ្យ និង​សំណាងល្អ​ដែល​…​ពុំ​ស្លាប់​នោះ ។ ចំណែក អ្នកជំនាញ​ខាង​សត្វព្រៃ​និយាយថា យុវជន​នេះ​នៅ​ពុំទាន់​អស់​អាយុ ព្រោះ​សំណាងល្អ​ដែល​ដំរី​នេះ​ត្រូវ​ជាប់​ចំណង ពុំនោះសោត​ប្រាកដជា​ស្លាប់​បាត់ទៅហើយ ៕​