តាម Daily Mail ក្រុម​ភ្ញៀវទេសចរ​មាន​វត្តមាន​នា​សួនសត្វ Paignton នៅ Deron (​អង់គ្លេស​) បាន​ស្រឡាំងកាំង ហើយ​រីករាយ​ទស្សនា​យ៉ាង​ជក់ចិត្ត នូវ​ការប្រកួត​១​ទល់​១ របស់​ស្វា​ឪ​២​ក្បាល ។​

​ស្វា​ឪ​២​ក្បាល​នេះ ស្ថិតក្នុង​អម្បូរ Western Lowland ។ Kiondo (​ស្វា​ឪ​ធំ​ជាង​) កំពុង​ប្រឹងប្រែង​ដណ្តើម​ចំណី​ពី​ដៃ​របស់ Kivu ។​

Kivu បាន​លើក​កណ្តាប់ដៃ ដើម្បី​គំរាម «​បច្ចាមិត្ត​» របស់ខ្លួន ។ ក្រោយ​ការប្រកួត​ដ៏​តានតឹង Kiondo បង្ខំចិត្ត​ចុះចាញ់ ហើយ​ចាក​ចេញទៅ​ទាំង​….​ដៃទទេ ។​

Phil Knowling អ្នកជំនាញការ​សួនសត្វ​នេះ ឲ្យ​ដឹងថា​៖ «​ស្វា​ឪ​ជា​អម្បូរ​សត្វ​ឆ្លាត​វៃ តែ​ពួកវា​និយម​ធ្វើការ​អ្វីៗ​ដោយ​ប្រើ​កម្លាំង ។ ក្នុងចំណោម​ពួកវា តែងមាន​សណ្តាប់ធ្នាប់​មួយ ។ ស្វា​ឪ​តូចៗ​ត្រូវគោរព​អ្នកខ្លាំង​ជាង ។ ប៉ុន្តែ ពេលនេះ ស្វា​ឪ​ដ៏​ខ្លាំង​បែរជា​ទទួល​បរាជ័យ​ទៅវិញ​ដែរ​» ៕

Loading...