​យើងទាំងអស់គ្នា ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត នៅពេលដែល​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​នៅក្នុង​បន្ទប់ទឹក ជាពិសេស គឺ​របៀប​អង្គុយ​នៅលើ​ទីតាំង​នៃ​ចាន​បង្គន់​តែម្តង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង ។

​ជាក់ស្តែង​ណាស់ កាលពី​អំឡុង​ឆ្នាំ​២០១៦ ហេតុការណ៍​ដ៏​ស្លុតរន្ធត់​មួយ​បានកើត​ឡើង​នៅ​ស្រុក​គេ នៅពេលដែល​ស្ត្រី​ម្នាក់​បាន​រងរបួស​ដាច់​រហែក​យ៉ាង​ធំ​ដ៏​ធ្ងន់ធ្ងរ នៅត្រង់​ផ្នែក​នៃ​កំ​បេះ​គូទ​របស់​នាង ដោយសារតែ​ប្រើប្រាស់​បង្គន់​ខុសឆ្គង ពោលគឺ​នាង​បាន​ឡើងទៅ​អង្គុយច្រហោង​បន្ទោ​របង់​លើ​ចាន​បង្គន់ ។​

​ពិតមែន​ហើយ ការ​ឡើងទៅ​អង្គុយច្រហោង​លើ​ចាន​បង្គន់ គឺ​បង្ក​ឲ្យ​ទម្ងន់​របស់​មនុស្ស​ម្នាក់​កើនឡើង​ទ្វេដង​គ្រប​សង្កត់​លើ ដែលជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ចាន​បង្គន់ ដែល​អាចធ្វើ​ឲ្យ​វាហួសពីសមត្ថភាព​ទ្រាំទ្រ បង្ក​ជាការ​ប្រេះ ឬបែក​ដោយ​ចៃដន្យណាមួួយពុំខានឡើយ ៕​

Loading...