​មនុស្ស ៤ នាក់ ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់ បន្ទាប់ពី​ឧបទ្ទវហេតុ​ឧទ្ធម្ភាគចក្រ​១​គ្រឿង និង​យន្តហោះ​១​គ្រឿង បាន​បុក​គ្នា​នៅ​ពាក់កណ្តាល​អាកាសា ស្ថិតនៅ Buckinghamshire (​អង់គ្លេស​) ។​

​បន្ទាប់ពី​បុក​គ្នា​នៅលើ​អាកាស បំណែក​នៃ​បក្សី​ស្លាប​ដែក​ទាំងពីរ បាន​បោះពួយ​ខ្ចាត់ខ្ចាយ​ពីលើ​មេឃ និង​ធ្លា​ក់នៅ​ជិត​តំបន់ Waddesdon Mano ។ ហើយ​បំណែក​របស់​យន្តហោះ​ទាំងពីរ ត្រូវបាន​គេ​ជឿថា បាន​ខ្ទាត​រាយប៉ាយ​នៅលើ​តំបន់​ដ៏​ធំ​ល្វឹង​ល្វា​យ​នោះ ហើយ​សេវា​ពន្លត់អគ្គីភ័យ ត្រូវបាន​បញ្ជូន Drone ឡើង ដើម្បី​វាយតម្លៃ​ពី​កន្លែងកើតហេតុ និង​ចំនួន​ជនរងគ្រោះ ដើម្បី​បញ្ជូន​ក្រុមគ្រូពេទ្យ ដើម្បី​ជួយ​អ្នករបួស ។

​អ្នកនាំពាក្យ​នៅ Waddesdon Manor បាន​និយាយថា បុគ្គលិក​របស់ខ្លួន កំពុង​ជួយ​ដល់​សេវា​សង្គ្រោះបន្ទាន់ តាមរយៈ​នាំ​ពួកគេ​ទៅកាន់​កន្លែងកើតហេតុ ប៉ុន្តែ គ្រោះថ្នាក់​យន្តហោះ​បុក​គ្នា​នេះ ពុំបាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ជាតិ​នោះទេ ។​

​ឧទ្ធម្ភាគចក្រ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ការបុក​គ្នានេះ ស្ថិតនៅ​ពីលើ Waddesdon Estate គឺជា​ផ្នែក​មួយ​នៃ​កង​នាវា​ដែលជា​កម្មសិទ្ធិ​របស់ Heli Air ។​

​បុគ្គលិក​អគ្គីភ័យ​ចំនួន ៧ នាក់ ត្រូវបាន​បញ្ជូនទៅ​កន្លែងកើតហេតុ បន្ទាប់ពី​ហេតុការណ៍​កើតឡើង ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ពួកគេ​ពុំ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស ២ នាក់ នៅក្នុង​ឧទ្ធម្ភាគចក្រ និង យន្ត​ខ្លាច​តូច​នោះទេ ៕​

Loading...