​ស្ថិតក្រោម​ការតាមដាន​អាកាសធាតុ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឃើញថា ខ្យល់មូសុង​ឦសាន បាននិងកំពុង​បន្ត​បង្កើន​ឥទ្ធិពល​ខ្លាំង​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដែល​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​សីតុណ្ហភាព​អប្បបរមា​នៅ​កម្ពុជា​បន្ត​ថយចុះ​បន្ថែមទៀត​ជា​បន្តបន្ទាប់ ។​

Image may contain: sky, outdoor and nature

​យោងតាម​ការព្យាករណ៍​របស់​ក្រសួង​បាន​បង្ហាញថា ចាប់តាំងពី​ថ្ងៃទី​៨ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ​ខ្លាំង​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​៖ រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និង​ប៉ៃលិន ។​

​រីឯ​តាម​បណ្តា​ខេត្ត​ធានី​-​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា នឹង​ចុះមក​នៅក្នុង​រង្វង់​ពី ១៩ ទៅ ២១ អស្សា​សេ ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ ហេតុដូច្នេះ ប្រជាពលរដ្ឋ​ទាំងអស់គ្នា មិន​ថា​ស្ថិតនៅ​ទីកន្លែង​ណា សូម​ថែរក្សា​សុខភាព​ខ្លួន​ឲ្យ​បានល្អ​គ្រប់ៗ​គ្នា ៕​

Image may contain: sky, tree, outdoor and nature

Image may contain: 2 people

Image may contain: 1 person

Image may contain: sky, tree, plant, outdoor and nature

Image may contain: 1 person

Image may contain: 1 person

 

Loading...