ថ្វីបើ​មានកូន​ក្នុងបន្ទុក ៤ នាក់ ក៏​ពិត​មាន តែបើ​និយាយ​ពី​រូប​សម្រស់​វិញ នោះ​ប៉ូ​លី​ស្រី​ម្នាក់​នៅតែ​អាច​រក្សាបាន​រូប​សម្ផស្ស​ដ៏​ស្រស់ស្អាត និង​មើលទៅ​ច្រឡំ​ថា​ជា​តារា​សម្តែង​តែម្តង ។​

​ខណៈដែល​ប៉ូលីស​ភាគច្រើន គឺជា​បុរស ដោយសារតែ​ការងារ​ប្រឈម​នឹង​គ្រោះថ្នាក់ ក៏មាន​ស្ត្រី​ក្លាហាន​មួយចំនួន បានសម្រេច​ចិត្ត​ចូលរួម​នៅក្នុង​វិស័យនេះ ដើម្បី​ជួយ​កម្ចាត់​បទឧក្រិដ្ឋ​ផ្សេងៗ​ផងដែរ ។ តួយ៉ាង ស្ត្រី​ម្នាក់​ក្នុងចំណោម​នោះ ដែលមាន​ឈ្មោះថា PO1 Jenny Ian “Jane” Lee មាន​តួនាទី​កាន់​ផ្នែក​ទំនាក់ទំនង​សហគមន៍​ប៉ូលីស នៃ​ង​វរ​សេនា​ណ​ដ្ឋា​ន​សុវត្ថិភាព​សាធារណៈ​ប្រចាំ​តំបន់​ហ្វីលីពីន​លេខ​៩ នៅ​ទីក្រុង Zamboanga ។​

​មន្ត្រី​ប៉ូលីស​ជា​ម្តាយ​នៃ​កូន​៤​ដ៏​ស្រស់ស្អាត​នេះ ថ្មីៗ​នេះ ត្រូវបាន​ដាក់ឈ្មោះថា ប៉ូលីស​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ក្នុងចំណោម​លំដាប់​កំពូល​៥​នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន ។ បច្ចុប្បន្ន ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង ទទួលបាន​អ្នកតាមដាន​ជាង ៥ ម៉ឺន​នាក់ ផងដែរ ។​

Jane បាន​ចែករំលែក​ថាៈ «​អ្វីដែល​ជំរុញ​នាង​ឲ្យ​ក្លាយជា​ប៉ូលីស គឺ​អាស្រ័យ​ដោយ​ឪពុក​របស់​នាង ដែល​កាលពី​គាត់​មានបុណ្យ​ស័​ក្ខិ ក្នុងនាម​ជាម​ន្ត្រី​ប៉ូលីស​ម្នាក់​» ។​

Jane បន្តថា ដំបូង​ឡើយ ឪពុក​របស់​នាង បាន​ជំទាស់​ទៅនឹង​ឆន្ទៈ​របស់​នាង ពុំ​ឲ្យ​ដើរ​តាម​គន្លង​របស់គាត់​ទេ ។ ទោះយ៉ាងណា ទីបំផុត នៅពេល​នាង​មាន​អាយុ ៣០ ឆ្នាំ នាង​ក៏បាន​បញ្ចុះបញ្ចូល​គាត់​អនុញ្ញាត​ឲ្យ​នាង​សម្រេច​នូវ​គោលបំណង​នេះ ដើម្បី​ចូលរួម​ក្នុង​កងកម្លាំង​ប៉ូលីស ។​

«​គាត់​មិន​ចង់​ឲ្យ​បងប្អូន​របស់ខ្ញុំ និង​រូបខ្ញុំ ជួបប្រទះ​នូវ​អ្វីដែល​គាត់​បាន​ឆ្លងកាត់​ទេ នៅពេល​គាត់​ចូលរួម​ក្នុង​វិស័យនេះ ។ គាត់​និយាយថា វា​លំបាក​ខ្លាំងណាស់ ហើយ​គាត់​ខ្លាច​ថា ពួកយើង​ពុំ​អាចធ្វើ​វា​បាន ។ ប៉ុន្តែ ជាមួយ​ការតស៊ូ​តរបស់​យើង គាត់​សម្រប​តាម​គំនិត​របស់​យើង​ទៅ​» ។​

Jane បាន​យ៉ាង​រីករាយ​ថាៈ «​ខ្ញុំ​ពិតជា​សំណាង​ណាស់ ដែល​អាចធ្វើ​វា​បាន​ដោយ​ជោគជ័យ​» ។​

​សូមបញ្ជាក់ថា ស្ត្រី​ដទៃទៀត ដែលមាន​ឈ្មោះ​ជា​ស្រី​ស្អាត​ក្នុង​អង្គភាព​ប៉ូលីស​មានដូចជា​៖ P02 Ney-Ney Macaranas, P01 Marriel Tajonera, P01 Jeanne Cayabyab និង PS1 Sofia Loren Deliu ៕

Loading...